ព័ត៌មានអន្ដរជាតិ
ជនបរទេស ១៨នាក់ ស្ថិតក្នុងចំណោម មនុស្ស ២១នាក់ ដែលស្លាប់ ក្នុងគ្រោះអគ្គិភ័យ ឆេះសណ្ឋាគារឥណ្ឌា
តួលេខមនុស្សស្លាប់ ក្នុងគ្រោះអគ្គិភ័យដ៏កាចសាហាវ ឆាបឆេះសណ្ឋាគារ Flourish Stay B&B ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា បានកើនដល់ ២១នាក់ហើយ ប៉ុន្តែអ្វីដែលកាន់តែរន្ធត់នោះគឺថា ក្នុងចំណោមអ្នកទាំង២១ គឺមានជនបរទេសរហូតដល់ទៅ ១៨នាក់។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ជនបរទេសទាំង ១៨នាក់ ដែលអស់ជីវិតក្នុងគ្រោះអគ្គិភ័យនេះ គឺមានសញ្ជាតិបង់ក្លាដែស នីហ្សេរីយ៉ា ម៉ូសំប៊ិក និងលីបេរីយ៉ា ទោះគ្មានការបញ្ជាក់ថា ជនជាតិណាប៉ុន្មាននាក់ ជនជាតិណាប៉ុន្មាននាក់ ក៏ដោយ។
ទន្ទឹមនោះ សារព័ត៌មានក្នុងស្រុកឥណ្ឌា អះអាងថា ក្នុងចំណោមជនបរទេសទាំងអស់នេះ គឺមានខ្លះ មកទីក្រុងញូវដែលី ដើម្បីព្យាបាលជំងឺ ប៉ុន្តែសម្រេចស្នាក់នៅក្នុងសណ្ឋាគារ នេះជំនួសវិញ។

សូមជម្រាបថា អគ្គិភ័យកើតឡើង នាវេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដែលផ្តើមចេញពីភោជនីយដ្ឋានមួយ នៅជាន់ផ្ទាល់ដី រួចក៏រាលដាលទៅជាន់ ខាងលើ។
ភ្លាមៗ កងពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅ ដើម្បីប្រយុទ្ធជាមួយអណ្តាតភ្លើង ហើយក្រុមសង្គ្រោះ ជួយបានមនុស្សប្រមាណ ៤០នាក់ ខណៈអ្នកខ្លះ បង្ខំចិត្ត លោតចេញតាមបង្អួច រួចក៏របួស ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់ដឹងឡើយថាតើ អគ្គិភ័យនេះ កើតឡើងដោយសារអ្វី។
ក្នុងប្រវត្តិសាស្រ្តឥណ្ឌា គ្រោះអគ្គិភ័យ ឆេះសណ្ឋាគារ ដែលសម្លាប់មនុស្សច្រើនបំផុត គឺករណីឆេះសណ្ឋាគារ Siddharth Continental ក្នុងទីក្រុង ញូវដែលី នៅឆ្នាំ ១៩៨៦ ដែលកាលនោះ បានបណ្តាលឲ្យមនុស្សរហូតដល់ទៅ ៣៨នាក់ បាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


