Connect with us

កូវីដ-១៩

សិង្ហបុរី​រក​ឃើញ​ឆ្លង​​កូវីដ​​សហគមន៍​​ថ្មី​​៣០​​នាក់​ តែ​មិន​ដឹង​ប្រភព​៨នាក់​

បានផុស

នៅ

រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​ឧសភា នេះ ក្រសួង​សុខាភិបាល​ (MOH)​សិង្ហបុរី​បាន​រកឃើញ​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​​៣០នាក់​បន្ថែម​ទៀត​​ដែល​ជា​ការ​ឆ្លង​​សហគមន៍ ប៉ុន្តែ​មាន​​​៨​ករណី​មិន​ដឹង​ប្រភព​ច្បាស់​លាស់។

ក្រសួង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ថា ២២​ករណី​នៃ​ការ​ឆ្លង​សហគមន៍​បាន​ភ្ជាប់​ទៅ​នឹង​ប្រភព​​ករណី​ចាស់ ប៉ុន្តែ​បែរជា​រក​ឃើញ​៨​ករណី​មិន​ដឹង​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​នេះ។ ក្នុង​ចំណោម​នោះ​មាន​១៦​ករណី​ត្រូវ​បាន​ដាក់​ឲ្យធ្វើ​ចក្តាឡីស័ក​រួច​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​មក​ពី​ក្រៅ​ប្រទេស​១០​នាក់​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​ស្ថិត​​នៅ​ផ្ទះ​ចាប់​តាំង​ពី​បាន​មក​ដល់​ប្រទេស​សិង្ហបុរី។ ក្នុង​ចំណោម​នោះ​មាន​៨​នាក់​ជា​ជន​ជាតិ​សិង្ហបុរី ឬ​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍។

ឥឡូវ​នេះ​ ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​អន្តោ​ប្រវេសន៍។

ក្រសួង​បាន​និយាយ​ថា ​ដូច្នេះ​ករណី​​ឆ្លង​កូវីដ-១៩ថ្មី​ទាំង​អស់​​នៅ​ថ្ងៃ​សុក្រ​នេះគឺ​មាន​ចំនួន​៤០​ ដែល​ព័ត៌មាន​លំអិត​នៃ​ការ​ឆ្លង​នីមួយ​ៗ​នឹង​ត្រូវ​បង្ហាញ​យប់​នេះ។​

កាលថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ ក្រសួង​សុខាភិបាន​និយាយ​ថា អ្នក​ស្រុក​ទាំង​អស់​ដែល​រស់​នៅ​ប្លុក 506 Houngag Ave 8 នឹង​ត្រូវ​ធ្វើ​តេស្ត​រក​កូវីដ-១៩ បន្ទាប់​ពី​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា មាន​អ្នក​ឆ្លង​ពីរ​បី​នាក់​រស់​នៅ​តំបន់​នោះ។

គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សិង្ហបុរី​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ៦១ ៧៣០​នាក់ និង​ករណី​ស្លាប់​៣២​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម