Connect with us

កូវីដ-១៩

ពិធី​ក្រុង​ពលី​ឆ្លង​ឈាបនដ្ឋាន បូជាសព​អ្នក​ស្លាប់​ដោយសារ​ជំងឺ កូ​វីដ​-១៩ នៅ​វត្ត​សាមគ្គី​មានជ័យ​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុមការងារ​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ខេត្ត​ឧត្ត​រ​មានជ័យ បានរៀបចំ​ក្រុង​ពលី ឆ្លង​ឈាបនដ្ឋាន នៅ វត្ត​សាមគ្គី មានជ័យ (​ដី​ថ្មី ដំរី ផុស​) ស្ថិតនៅ​ភូមិគោក​ចំបក់ សង្កាត់សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​អធិបតីភាព ឯកឧត្តម យឹម ធិ​ន ទីប្រឹក្សា រាជ រដ្ឋាភិបាល និង​មានការ​អញ្ជើញ​ចូលរួម​ពី​៖

-​លោក ប៉ិច រតនៈ នាយករង សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សហការី

-​លោក ឆឹ​ម តឿ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សហការី

-​ឯកឧត្ដម វេជ្ជ បណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត ឧ ត្ត​រ​មានជ័យ និង​សហការី

-​លោក ផល លឹម ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត ឧត្ត​រ​មានជ័យ និង​សហការី​

-​លោកស្រី ហេង សុ ជាតិ អភិបាល រង​ក្រុង តំណាង លោក អ៊ុន សុ ភក្ត្រ អភិបាល នៃ​គណៈ​អភិបាល ក្រុង​សំរោង និង​សហការី

-​លោក ចៀប តុ​ប ចៅសង្កាត់ សំរោង និង​សហការី​

​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ឧបាសក ឧបាសិកា ប្រជា​ការពារ​ភូមិ​ផងដែរ​។ ​សូម​ជូនពរ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ក៏ដូចជា​ប្រជាជាតិ​ទូទាំង​ពិភពលោក​បាន​ជៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ ដោយ​អំណាច​តេជានុភាព​នៃ ព្រះ​បរិត្ត របស់​ព្រះ​ភិក្ខុសង្ឃ​នា​ពេល​ប្រារព្ធ​ពិធី​នេះ​។​ សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេច​៣​ការពារ​៣​កុំ​ទាំងអស់គ្នា​៕

ដោយ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម