កូវីដ-១៩
ស្ដ្រីជំងឺកូវីដ-១៩ ឈឺពោះ ទម្រាំមានពេទ្យទទួលសម្រាល បានទទួលថវិកាពីអភិបាលរាជធានី
ភ្នំពេញ៖ ស្ដ្រីជាកម្មការិនីរោងចក្រ ដែលកើតជំងឺកូវីដ-១៩ សម្រាកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យ សិរីមង្គល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឈឺពោះឆ្លងទន្លេ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាលកូនបានដោយសុវត្ថិភាពទាំងម្ដាយទាំងកូន ក្រោយពីឈឺពោះឆ្លងទន្លេ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណាហ៊ានទទួល។

ដើម្បីជួយសម្រួលការលំបាកខ្វះខាត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រៅពីអន្តរាគមន៍ជួយសង្គ្រោះហើយ នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានប្រគល់ថវិកាចំនួន៥លានរៀលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាជូនស្ដ្រីជាកម្មការិនីរោងចក្ររូបនោះ។
ស្ដ្រីជាកម្មការិនីរោងចក្រម្នាក់នេះឈ្មោះ ព្រិច ផាន់ណា អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ SIX Plus នៅម្ដុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកស្រី ព្រិច ម៉ារី ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកជំងឺកូវីដ-១៩ខាងលើ បានអោយដឹងថា នៅថ្ងៃទី២៣ ខែឧសភា ប្អូនស្រីរបស់គាត់ ឈឺពោះឆ្លងទន្លេ (គ្រប់ថ្ងៃធម្មតា) ហើយបានសួរនាំ និងឱ្យពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសិរីមង្គល ជួយពិនិត្យ។ ពេលពិនិត្យនោះពេទ្យបានបញ្ជាក់ថា ស្បួនមិនទាន់បើកនោះទេ ត្រូវរង់ចាំសិន។

លុះដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ដោយគាត់កាន់តែឈឺពោះខ្លាំង ក្រុមគ្រូពេទ្យនៅមណ្ឌលចត្ដាឡីស័កបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប្រហែលមួយម៉ោងក្រោយមក ពេលបញ្ជូនទៅដល់ពេទ្យបង្អែកជ័យជម្នះ ប្អូនរបស់គាត់មិនទាន់សម្រាកកូននោះទេ។ ក្រោយមន្ទីរពេទ្យបង្អែកជ័យជម្នះ បានបញ្ជូនគាត់តាមរថយន្ដសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យគាំពារមាតា និងទារក (ពេទ្យជប៉ុន)។ ប៉ុន្ដែពេទ្យជប៉ុន មិនទាន់ទទួលគាត់ឱ្យចូលសម្រាកកូននោះទេ។ គ្រាកំពុងរង់ចាំការសម្រេចរបស់ពេទ្យ ស្រាប់តែប្អូនស្រីរបស់គាត់បែកទឹកភ្លោះនៅលើរថយន្ដសង្គ្រោះបន្ទាន់តែម្ដង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាននេះ លោកបានទាក់ទងទៅប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឱ្យជួយទទួលស្ដ្រីខាងលើ ដើម្បីសម្រាលកូន ហើយការសម្រាលកូននោះ ទទួលបានជោគជ័យ ដោយសុវត្ថិភាពទាំងម្តាយ និងទារក។

លោកស្រី ព្រិច ម៉ារី ជំនួសមុខឱ្យក្រុមគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៉ី ដែលបានអន្ដរាគមន៍ភ្លាមៗទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្អូនស្រីរបស់គាត់ រួមទាំងកូនក្នុងផ្ទៃទាន់ពេលវេលា៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


