កូវីដ-១៩
ខេត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ចំនួន០១នាក់ជាករណីនាំចូលពីប្រទេសថៃ
ឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន ០១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ពីសាលាខេត្ត ដែលយើងទទួលបាននៅយប់ថ្ងៃទី០១ ខែមិថុនានេះ។

បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ១៩ ខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយឡែកអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោសែន សំរោង។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៥ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៦ករណី កំពុងសម្រាកព្យាបាលចំនួន ៣៩ករណីទៀត៕
ដោយ ៖ ចាន់ ធី

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


