Connect with us

កូវីដ-១៩

បុរសម្នាក់ស្លាប់ក្នុងផ្ទះដោយជំងឺកូវីដ-១៩ ឆ្លងដល់ប្រពន្ធ និងកូនស្រី

បានផុស

នៅ

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ក្នុងផ្ទះដោយជំងឺកូវីដ-១៩ ឆ្លងដល់ប្រពន្ធ និងកូនស្រី ខណៈគ្រូពេទ្យចុះមកយកសំណាកទាំង កណ្តាលថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ស្ត្រីម្នាក់រួមទាំងកូនស្រីបានឆ្លងមេរោគកូវីដ-១៩ ពី លោក កង ពេជ្រ អាយុ៦៩ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ក្នុងផ្ទះរបស់សពផ្ទះលេខ១៦០ ក្រុមទី៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា លោក កង ពេជ្រ បានស្លាប់ក្នុងផ្ទះ ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ លុះគ្រូពេទ្យមកពិនិត្យសំណាកសព គឺមានវិជ្ជមានកូវីដ-១៩។ ហើយមកដល់ថ្ងៃទី២៣ ខែមិថុនានេះ ក្រុមគ្រូពេទ្យបានចុះមក យកសំណាកអ្នករស់នៅក្នុងផ្ទះសពលោក កង ពេជ្រ ចំនួន៧នាក់ និងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ គឺប្រពន្ធ និងកូនស្រីរបស់សព។

ចំណែកមនុស្ស៥នាក់ដែលមិនទាន់រកឃើញមានឆ្លងជំងឺកូវីដ-១៩នេះ ត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម