Connect with us

កូវីដ-១៩

២៤​ម៉ោង ផ្ទុះឆ្លងកូវីដ១៩ ជាង​១០០​នាក់ នៅខេត្តត្បូងឃ្មុំ

បានផុស

នៅ

រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសតួលេខអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួនច្រើនបំផុតដែលមិនធ្លាប់មានក្នុងរយៈ​ពេលត្រឹម​តែ២៤ម៉ោង។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ​ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងថ្មីចំនួន១១៣នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានធ្វើតេស្ដតាមរយៈ តេស្ដរហ័ស (Rapid Test)។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនព្រជាពលរដ្ឋដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រ​យោលជាមួយអ្នកវិជ្ជមានកូវីដខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ធ្វើចត្តាឡីស័ក​ និងយកសំ​ណាក​ដើម្បីរកមេរោគកូវីដ-១៩ ជាបន្ទាន់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម