កូវីដ-១៩
អាជីវករនិងសន្តិសុខផ្សារអូឡាំពិក ជាង៣០០នាក់ រកឃើញឆ្លងកូវីដ-១៩ ខណៈ៥០% ព្យាបាល នៅផ្ទះ
ភ្នំពេញ ៖ បងប្អូនអាជីវករ ក្រុមសន្តិសុខផ្សារអូឡាំពិកនិងសន្តិសុខឯកជនចំនួន ប្រមាណជាង៣០០នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញមានវិជ្ជមានកូវីដ-១៩ គិតចាប់ពីថ្ងៃទី០១ កក្កដា មក ពោលគឺក្រោយពីផ្សារអូឡាំពិក បានផ្ទុះកូវីដ-១៩ ហើយក្នុងចំនួននេះ មានបងប្អូនអាជីវករប្រមាណ៥០ភាគរយដែលបានសំរេចចិត្តសុំការព្យាបាលនៅតាមផ្ទះ។

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាង បានមានប្រសាសន៍អោយដឹងនៅល្ងាចថ្ងៃទី០៥កក្កដានេះថា នៅផ្សារអូឡាំពិក បានផ្ទុះការរីករាលដាលនៃជំងឺ-១៩ កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ ហើយបើគិតមកដល់ថ្ងៃទី០៥កក្កដានេះ ក្នុងចំណោមអ្នកយកសំណាកចំនួនជាង២០០០នាក់ បានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ចំនួនជាង៣០០នាក់ ។ ក្នុងចំនួននេះ មានបងប្អូនអាជីវករប្រមាណ១៥០នាក់ បានសម្រេចចិត្តសុំការព្យាបាលនៅតាមផ្ទះ។

លោកប្រធានផ្សារបានបញ្ជាក់បន្ថែមថា អាជីវករផ្សារអូរឡាំពិកដែលបានទៅយកសំណាក កាលពីថ្ងៃទី០១ កក្កដា មានចំនួនជាង៥០០នាក់។ ថ្ងៃទី០២ កក្កដា ចំនួន១១៣៧នាក់ ថ្ងៃទី ០៣ កក្កដាចំនួន ៥៧៧ ហើយអ្នកដែលព្យាបាលនៅផ្ទះនៅល្ងាចថ្ងៃអាទិត្យមានចំនួន ជាង៨០នាក់ ហើយថ្ងៃបន្ទាប់នេះ មានចំនួនប្រហែលជាង៥០នាក់ សរុបមកអ្នកដែលព្យាបាលនៅផ្ទះបានប្រហែល១៥០នាក់។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ កក្កដាកន្លងមកនេះ បានប្រកាសពីការផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ កាលពីរសៀលថ្ងៃសៅរ៍ទី០៣ កក្កដានិងនៅព្រឹកថ្ងៃទី០៥ កក្កដានេះ បានបើកកិច្ចប្រជុំ ជាបន្តបន្ទាប់ លើគម្រោងផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីអោយដំណើរការនៃការព្យាបាលនៅតាមផ្ទះ នេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន។ ការរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០ នាក់ហើយដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


