ជីវិតកម្សាន្ដ
បវរកញ្ញា សារ៉ាន់ គឹមឡាង នាំយកទង់ជាតិកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ នៅហ្វីលីពីន
បវរកញ្ញា សារ៉ាន់ គឹមឡាង ដែលតំណាងឲ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនៅលើទឹដីប្រទេសហ្វីលីពីនថ្មីៗនេះបានចេញមុខស្នើសុំការផ្តល់កម្លាំងចិត្តពីមហាជន ពិសេសគឺអ្នកនិយមតាមដានវិស័យបវរកញ្ញា ដើម្បីនាងមានឱកាសទទួលបានលទ្ធផលល្អក្នុងការប្រកួតប្រជែងមួយនេះ។

ក្នុងតំណែង Miss Earth Cambodia 2025 កញ្ញា សារ៉ាន់ គឹមឡាង បានឡើងយន្តហោះចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅប្រកួតសម្រស់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីតំណាងឱ្យកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2025 នៅប្រទេសហ្វីលីពីន។
មុនពេលចាកចេញពីប្រទេសកំណើតបវរកញ្ញា សារ៉ាន់ គឹមឡាង បានអះអាងថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឱ្យកម្ពុជាសម្រាប់ការលើឆាកអន្តរជាតិ Miss Earth 2025 នឹងអរគុណសម្រាប់ទឹកចិត្តដ៏ធំធេង របស់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រ នឹងលើកទឹកចិត្តដល់រូបនាងផងដែរ។
សារ៉ាន់ គឹមឡាង បាននិយាយបន្ថែមថា “ខ្ញុំសង្ឃឹមថាបងប្អូននឹងបន្តចូលគាំទ្រនឹងផ្តល់កម្លាំងចិត្តដល់និងខ្ញុំក្នុងការតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិនិង សម្រាប់ជាកម្លាំងចិត្តក្នុងការនាំយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិ”។ដោយឡែក អ្វីចាប់អារម្មណ៍ថែមទៀតកញ្ញា សារ៉ាន់ គឹមឡាង មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេ នាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជាដោយភាពថ្លៃថ្នូរបង្ហាញភាពជាកុលស្រ្តីទៅកាន់ឆាកអន្តរជាតិ៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


