Connect with us

ជីវិតកម្សាន្ដ

បុរសឯក និងបវរកញ្ញាកម្ពុជា ២រូប ទទួលបានជ័យលាភីរងលើឆាកអន្តរជាតិ នៅម៉ាឡេស៊ី

បានផុស

នៅ

ទស្សនិកជននិងអ្នកស្នេហាវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍រំភើបហើយចូលរួមអបអរខណ: ដែលបានដំណឹងមកថាបុរសឯក២រូប និងបវរកញ្ញាតំណាងឱ្យកម្ពុជា ទទួលបានជ័យលាភីរងពីឆាកអន្តរជាតិនៅម៉ាឡេស៊ីជូនអ្នកគាំទ្រនិងមាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បុរសឯកកម្ពុជា និងបវរកញ្ញាតំណាងកម្ពុជាទាំង២រូបនោះគឺលោក សយ បញ្ញា Mister Global Asian Cambodia 2026 និងកញ្ញា សាមៃ សៀវម៉ី Miss Global Asian Cambodia 2026 ដែលអ្នកទាំង២ បាននាំយកទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិយ៉ាងលេចធ្លោ ព្រមជាមួយការបង្ហាញសមត្ថភាពដ៏ល្អនៅក្នុងកម្មវិធីប្រកួត Miss & Mister Global Asian នៅឯប្រទេសម៉ាឡេស៊ី។

ជាក់ស្តែង នៅរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កម្មវិធីប្រកួតសម្រស់ Miss & Mister Global Asian បានឈានដល់វគ្គផ្ដាច់ព្រ័ត្រដែលធ្វើឱ្យទស្សនិកជន និងអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានក្តីរំភើប និងមោទនភាពដោយឃើញថាបវរកញ្ញា និងបុរសឯកទាំង២ រូបទទួលបានលទ្ធផលល្អដូចៗគ្នា។

លោក សយ បញ្ញា ទទួលបានជ័យលាភីលំដាប់រងទី៤ នៃ Mister Global Asian 2026 ព្រមទាំងពានរង្វាន់មួយ គឺ People’s Choice Award។ ចំណែកឯកញ្ញា សាមៃ សៀវម៉ី ក៏ទទួលបានជ័យលាភីលំដាប់រងទី៥ នៃ Miss Global Asian 2026 ផងដែរ។

ប្រាកដណាស់កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅ Miss & Mister Global Asian Cambodia 2026 ចំនួន២ រូបបានចេញដំណើរទៅតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss & Mister Global Asian នៅឯប្រទេសម៉ាឡេស៊ី៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម