Connect with us

ជីវិតកម្សាន្ដ

ផន ស្រីពី បង្ហាញក្តីរីករាយ​ក្នុងតំណែងជា​ TOP 21 Miss Cosmo 2025 

បានផុស

នៅ

តំណាងកម្ពុជាម្ចាស់មកុដMiss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានបង្ហាញមោទនភាព និងក្តីរីករាយ​ក្នុងតំណែងជា TOP 21 Miss Cosmo 2025 ខណ:មហាជនលើកទឹកចិត្តហើយសរសើរសមត្ថភាពបវរកញ្ញាតំណាងកម្ពុជារូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ដំណើរការនៃការប្រកួតអស់រយៈពេលជាច្រើនខែមកនោះការប្រកួតសម្រស់នៃកម្មវិធី Mis s Cosmo2025 ក៏បានរកឃើញម្ចាស់មកុដគឺបានទៅលើ Miss Cosmo USA 2025 នាង Yolina Lindquist។

ជាមួយគ្នានៃរកឃើញម្ចាស់មកុដឆ្នាំ២០២៥ នេះដែរ អ្នកគាំទ្រកម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយនិងបង្ហាញការសប្បាយចិត្តផងដែរស្របពេលដែល Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី អាចឆក់បានតំណែងចូលទៅកាន់Top 21 នៅលើឆាកអន្តរជាតិសម្រាប់ការប្រឡងកម្មវិធី Miss Cosmo 2025។

ទន្ទឹមគ្នានេះដែរកញ្ញា ឆន ស្រីពី បានបញ្ចេញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រថា នាងខ្ញុំមាន​មោទនភាព​និង​រីករាយ​កក្នុងតំណែងជា TOP21 Miss Cosmo 2025 ព្រោះគ្រប់ពេលដែលនាងខ្ញុំឈា នជេីងចូលរួមក្នុងការប្រកួតនាងខ្ញុំតែងតែទទួលស្គា ល់នូវ​លទ្ធផល​នៃការ​សម្រេច​ចិត្តរបស់​កកម្មវិធីហេីយនាងខ្ញុំ​ជឿជាក់​ថា​បងប្អូន​អ្នកគាំទ្រ​កម្ពុជាទាំងអស់​គ្នានិង​រីករាយជាមួយ​តំណែងមួយនេះ​ជាមួយនាងខ្ញុំ​។

ផន ស្រីពី បានបន្ថែមថា “នាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមគាំទ្រនាងខ្ញុំតាំងពីដើមរហូតមកបើ ទោះបីជាក្នុងគ្រាដ៏លំបាកនេះយ៉ាងណាក៏ដោយនាងខ្ញុំពិតជាអរគុណ”៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម