Connect with us

ជីវិតកម្សាន្ដ

ជំនួយពីក្រុមស្ម័គ្រចិត្ត ហេង វិសាល ជើងទី១ បានដឹកទៅកាន់ខេត្ត៣ ខណៈកំពុងត្រូវជំនួយសម្ភារៈចាំបាច់បន្ថែម

បានផុស

នៅ

ជំនួយគាំទ្រពីក្រុមស្ម័គ្រចិត្ត ហេង វិសាល លើកទី១ បានបញ្ចេញទៅកាន់ខេត្តចំនួន ៣ ៧ឡាន ខណៈកំពុងកៀរគរសម្ភារៈចាំបាច់ ដូចជា តង់ នំទាហាន និងស្បៀងក្រៀម ពីសប្បុរសជន ដើម្បីបញ្ជូនទៅកាន់ពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រដែលរងការគំរាមកំហែងពីឈ្លានពាន ជាបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បឋមពីការដឹកជញ្ជូនជំនួយរបស់លោក ហេង វិសាល បញ្ជាក់ថា ម្សិលមិញក្រុមជំនួយគាំទ្ររបស់លោក បានដឹកជំនួយចេញពីទីតាំងទទួលជំនួយ Eat More សរុបចំនួន ៧ឡាន ដោយបែងចែកទៅខាងខេត្តព្រះវិហារ ៣ឡាន, ឧត្តរមានជ័យ ២ឡាន និងសៀមរាប ២ឡាន។

ដោយឡែកសម្រាប់ពុធនេះ ក្រុមការងារស័គ្រចិត្តកំពុងតែរៀបចំដាក់ចេញទៅជាបន្តបន្ទាប់ទៅកាន់ខេត្ត និងស្រុកដែលរងការគំរាមកំហែងពីការឈ្លានពាន។ អាស្រ័យហេតុនេះ លោកថា “ពួកយើងពិតជាត្រូវការកម្លាំងបន្ថែមដើម្បីជួយរៀបចំអីវ៉ាន់ដូច្នេះសូមបងប្អូនមកជួយផង”។

លោកបន្ថែមទៀតថា សម្តាប់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ  អាចចូលរួមលើរបស់ដែលចាំបាច់សម្រាប់គ្រាអាសន្ននេះ ដែលរួមដូចជា តង់, ស្បៀងក្រៀម, ត្រីខ ត្រីងៀត, នំទាហ៊ាន និង អង្ករ ។

ឯទីតាំងទទួលជំនួយ គឺនៅទីតាំងដដែល Eat More (បឹងកក់) ឬអាចមកជួយជាកម្លាំង ដោយទំនាក់ទំនងលេខទូរស័ព្ទក្រុមការងារស័គ្រចិត្ត 070 99 85 20/ 012 99 85 20 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម