ព័ត៌មានជាតិ
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅចាន់ថុល ប្រគេនជូនអំណោយ ព្រះសង្ឃ៦វត្ត និង ប្រជាភៀសសឹក ១២០០គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
ប៉ោយប៉ែត ៖ ព្រះសង្ឃ ចំនួន ៦វត្ត រួមនឹងបងប្អូនប្រុសជាភៀសសឹកចំនួន ១២០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានប្រគេននិងជូនអំណោយ ពីព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះធម្មលិខិតបណ្ឌិត សៅចាន់ថុល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាព្រះមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម រាជធានីភ្នំពេញ អមដំណើរដោយព្រះមន្ត្រីសង្ឃ នៅព្រឹកថ្ងៃទី៩ ខែមករាឆ្នាំ២០២៦។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមាន មានប្រសាសន៍ថា ព្រះសង្ឃ និងបងប្អូនប្រជាភៀសសឹក ចំនួន១២០០០គ្រួសារ ស្ថិតនៅក្នុងតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យនៃឃុំអូរបីជាន់ស្រុកអូរជ្រៅដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ពុំបានចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់នោះឡើយ ដោយសារតែពពួកទាហានសៀមឈ្លានពានធ្វើការ រាយបន្លាលួស ដាក់ទូកុងតឺន័រ ព្រមទាំងបំផ្លិចបំផ្លាញវត្តអារាមផ្ទះសម្បែងស្ទើរខ្ទេចខ្ទីគ្មានសល់ក្នុងអំឡុងពេលយោធាថៃបាញ់ផ្លោងឈ្លានពានលើកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ ២០២៥ ។កងកម្លាំងប្រដាប់អាវុធថៃ បានឈ្លានពានទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រង ជាក់ស្តែងលើទឹកដីកម្ពុជា ខេត្តបន្ទាយមានជ័យរួមមានភូមិព្រៃចាន់ ភូមិជោគជ័យនិងតំបន់បឹងត្រកួន។

សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល ព្រះអង្គមានការអាណិតស្រឡាញ់ចំពោះ ព្រះតេជគុណ និងញាតិញោមដែលត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីវត្តអារាម ភូមិឋាន មកគង់ស្នាក់នៅ បណ្ដោះអាសន្ន។ សបញ្ជាក់ ពីសណ្តានចោរតែវាតែងតែមានគំនិតគុំកួនឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ជាតិយ៉ាងពិតប្រាកដ។ សម្តេចបន្តថា ញាតិ ញោម ដែលកំពុងមានទុក្ខលំបាកវេទនាដូចជាការបាត់បង់ផ្ទះសម្បែងដីធ្លីក៏ពិតមែនតែយើងត្រូវមានការតស៊ូ ដោយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រោះយើងចង់បានសន្តិភាពតាមរយៈការចរចាតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានប្រគេននិង ប្រគល់ជូន នាពេលនេះរួមមានក្នុងមួយវត្ត ត្រីខ ១កេសធំ មីជាតិ១កេស ធំ ទឹកបរិសុទ្ធ៥កេស ទឹកក្រូច៥កេស ទឹកស៊ីអ៊ីវ១យួរ សាច់ជ្រូកផាត់១គីឡូក្រាម កន្ទេល ជ័រ៣ មុង៤ ចីវ១ត្រៃ និង បច្ច័យ ចំនួន១លានរៀល។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ ១០គីឡូក្រាម ឆៃប៉ូវ១គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ សម្លៀកបំពាក់១ឈុត និងថវិកាចំនួន៥មុឺនរៀល៕
ដោយ ៖ អ ពៅ







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


