ព័ត៌មានជាតិ
សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយនិងថវិកា ត្រូវបានសប្បុរសជនបន្តនាំយកជូនរដ្ឋបាលរាជធានី
សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពក្តី។

សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសំភារៈទាំងអស់នេះ គ្រោងនឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។

នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅចាំទទួលគ្រប់ពេល។ សម្រាប់ថ្ងៃសៅរ៌ទី៣ មករា២០២៦នេះ លោក ឯក ឃុនដឿន និងលោក ហួត ហៃ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតបានទទួលសាច់ជ្រូក-សាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីសប្បុរសជន។

នារសៀលថ្ងៃសៅរ៍ទី៣មករា២០២៦ ដដែលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញពិនិត្យមើលការលើកដាក់គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ចូលចូលដែលត្រូវនាំយកទៅប្រគល់ជូនចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅទិសខេត្តព្រះវិហារនាថ្ងៃទី៤មករាស្អែកនេះ។

ក្នុងឱកាសនោះ លោកឯក ឃុនដឿន អភិបាលរង ក្នុងនាម លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕
ដោយ ៖ ស្រីរ័ត្ន





-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


