ជីវិតកម្សាន្ដ
ទោះកំពុងអនុវត្តបទឈប់បាញ់ថ្មី ខេមរ: សិរីមន្ត អះអាងថា បន្តទទួលជំនួយរហូតដល់មានសន្តិភាពពេញបរិបូរណ៍វិញ
កំពូលតារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានបញ្ជាក់ដោយរក្សាជំហរថា លោកនៅតែបន្តទទួលមូលនិធិស្បៀងអាហារនិងសម្ភារៈផ្សេងៗ ទោះបទឈប់បាញ់បានឯកភាពគ្នា អនុវត្តរយ:ពេល ៧២ម៉ោងហើយក្តី។

ចាប់តាំងពីយោធាសៀមឈ្លានពានបូរណភាពទឹកដីប្រទេសកម្ពុជា កំពូលតារាចម្រៀង ខេមរ: សិរីមន្ត បានសម្រេចបង្កើតមូលនិធីសប្បុរជនដើម្បីជួយដល់វីរកងទ័ពជួរមុខ និងពលរដ្ឋខ្មែរភៀសសឹកនៅតាមព្រំដែន ខណ:សកម្មភាពនេះទទួលបានបការគាំទ្រខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស។
លោក ខេមរ: សិរីមន្តបានរៀបរាប់ឱ្យដឹងថា “ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់បានឯកភាពគ្នាអនុវត្តហើយ ប៉ុន្តែស្បៀងនិងសម្ភារៈផ្សេងៗ (បញ្ជាក់ ខ្ញុំបាទមិនទទួលថវិកាទេ) ដើម្បីជួយដល់ពូមីងបងប្អូនដែលភៀសសឹក និងវីរកងទ័ពនៅតែត្រូវការជាចាំបាច់ ខ្ញុំបាទនៅតែបន្តទទួលរហូតយើងទទួលសន្តិភាពពេញបរិបូរណ៍មកវិញ ទីតាំងនៅផ្ទះខ្ញុំបាទផ្ទាល់ទល់មុខសួនសុបិន្តចំការព្រីងក្បែរវត្តសំរោងអណ្ដែត”។
សូមបញ្ជាក់ថា កម្ពុជា និងថៃបានយល់ព្រមឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយកងទ័ពកម្ពុជា១៨រូប ដែលថៃចាប់ឃុំខ្លួនរំពឹងថានឹងត្រូវដោះលែងមកវិញបន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល ៧២ម៉ោង។នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅថ្ងៃទី២៦ខែធ្នូនេះ៕ ដោយ ៖ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


