ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ បញ្ជាក់ថា បានជាសះស្បើយ១០០ភាគរយពីជំងឺកូវីដ១៩ហើយ
ទីបំផុតតារាចម្រៀងហង្សមាសលោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយបន្ទាប់សម្រាកនៅមន្ទីរពេទ្យ និងអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតដើម្បីតាមដានសុខភាព។

លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃធ្វើតេស្តសំណាកលើកចុងក្រោយបង្អស់របស់លោកមកទល់ពេលនេះ គឺ៥ថ្ងៃហើយ។ លោកថាថ្ងៃទី១៤ ខែមេសា ជាថ្ងៃយកសំណាកទៅពិនិត្យជាលើកចុងក្រោយ ហើយគ្រូពេទ្យបានប្រាប់ថា៣ថ្ងៃក្រោយ ប្រសិនបើមិនមានការខលទំនាក់ទំនងពីគ្រូពេទ្យមកទេ គឺមានន័យថា លោកបានជាសះស្បើយ១០០ភាគរយពីជំងឺកូវីដ-១៩ហើយ តែបើគ្រូពេទ្យខលមកមានន័យថា ជំងឺរបស់លោកអាចមានបញ្ហាណាមួយដែលខុសប្រក្រតីត្រូវព្យាបាលបន្តទៀត។
តារាប្រុសលោក ណុប បាយ៉ារិទ្ធ បានបន្តទៀតថា ក្នុងអំឡុង៣ថ្ងៃមុន លោកនៅតែមិនទាន់អស់ចិត្តនៅតែបន្តចាំរហូតដល់ថ្ងៃនេះ ជាថ្ងៃទី៥ដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្ត។ ពេលនេះលោកបានជាសះស្បើយ១០០ភាគរយហើយ ប៉ុន្តែអ្វីដែលលោកនៅតែគោរពយ៉ាងខ្ជាប់ខ្ជួន គឺវិធានការណ៍«៣កុំ ៣កាពារ»ជាប់ជានិច្ច និងការស្នាក់នៅតែក្នុងផ្ទះមិនចេញទៅខាងក្រៅដាច់ខាត ក្រៅពីការគោរពតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺលោកនៅមិនទាន់បាត់ការភ័យខ្លាចទេ ។

លោកបន្ថែមថា ជំងឺនេះគឺមិនមែនធម្មតាៗដូចការគិតរបស់យើងទេ ហានិភ័យគឺកើតពីការមើលស្រាល ប្រមាថនិងធ្វេសប្រហែស ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន ហើយអនុវត្តតាមគោលការនែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


