ជីវិតកម្សាន្ដ
សោភា ទេពី អាចច្រៀងបាន ៨ ភាសា កម្រមានតារាណាធ្វើបានណាស់
បច្ចុប្បន្នតារាចម្រៀងវ័យក្មេង ញឹមសួន សោភាទេពី គេកត់សម្គាល់ថា ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្ផស្សរបស់នាង ក៏ជាលទ្ធភាពក្នុងការទាក់ទងបុរសៗ ឲ្យលង់ស្នេហ៍ទៀតផង។

ប្រាកដណាស់ កញ្ញា សោភា ទេពី សព្វថ្ងៃក៏បានកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រផងដែរ តាមរយៈទេពកោសល្យសិល្បៈ និងទឹកដមសំឡេងច្រៀងយ៉ាងពីរោះផ្អែមបំពេអារម្មណ៍អ្នកស្ដាប់។ ម្យ៉ាងទៀតនាងក៏ត្រូវបានទស្សនិកជនសរសើរ ព្រោះតារាវ័យ ២០ ឆ្នាំរូបនេះ អាចច្រៀងចម្រៀងបានគ្រប់ចង្វាក់ ហើយបានច្រើនភាសាថែមទៀត។

បើតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្រីស្អាត ញឹមសួន សោភាទេពី បានបញ្ជាក់ថា សម្រាប់ខ្លួននាងអាចច្រៀងចម្រៀងទាំងភាសាខ្មែរ និងបរទេសបានរហូតដល់ ៨ ភាសាឯណោះ។ ចំនួននេះ ត្រូវបានអ្នកគាំទ្រយល់ថា នាងជាតារាខ្មែរម្នាក់មានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដែលតារាមួយចំនួនទៀតពុំទាន់អាចធ្វើបានទេ។

តារាចម្រៀងចូលចិត្តការតុបតែងខ្លួនសិចស៊ី ចាយសម្រស់បង្អួតមហាជន កញ្ញា សោភា ទេពី បាននិយាយថា «ចំពោះបទចម្រៀងដែលខ្ញុំអាចច្រៀងបានមានដូចជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ចិន អង់គ្លេស បារាំង និងបទខ្មែរជាដើម»។ ចំណែកឯព័ត៌មានដែលគេសង្ស័យថានាងជាកូនកាត់វៀតណាម ត្រូវបាន ទេពី បញ្ជាក់ថា នាងមិនបានជាប់សាច់ឈាមកាត់វៀតណាមទេ គឺកូនខ្មែរសុទ្ធតែម្ដង។ គ្រាន់តែពេលខ្លះ នាងចូលចិត្តច្រៀងបទចម្រៀងរបស់វៀតណាមប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


