ជីវិតកម្សាន្ដ
សោភា ទេពី ថា កុំវាយតម្លៃនាងតែសំបកក្រៅ
តារាចម្រៀងវ័យក្មេង ញឹមសួន សោភាទេពី ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំមកនេះ បច្ចុប្បន្នគេកត់សម្គាល់ថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហក់ឡើងមិនចាញ់តារារៀមច្បងឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ថែមទាំងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ និងស្រឡាញ់ពេញចិត្តពីមហាជនផងដែរ។

ក្នុងនោះអ្វីដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងជាងនេះ គឺតារាស្រីសម្បូរទ្រលុកទ្រលន់កញ្ញា ទេពី ជារឿយៗតែបង្ហោះរូបថតបង្ហាញពីភាពសិចស៊ីនៅលើបណ្តាញសង្គមបញ្ចេញសាច់ខ្ចីគួរឲ្យគយគន់។
តាមរយៈរូបភាពនេះសោភា ទេពី ក៏ទទួលបានការសរសើរផង និងរិះគន់ផងដែរពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម។ ខណៈកន្លងមក ទេពី ហាក់គ្មានការឆ្លើយតប ឬប្រតិកម្មអ្វីឡើយចំពោះរឿងនេះ។ ទោះបីយ៉ាងណា ទើបតែមុននេះស្រាប់តែ សោភា ទេពី បាន ពន្លយពាក្យមួយឃ្លាទៅកាន់អ្នកគាំទ្រថា” សូមកុំវាយតម្លៃខ្ញុំតែសំបកក្រៅ”។

ប្រាកដណាស់កញ្ញា សោភា ទេពី សព្វថ្ងៃក៏បានកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រផងដែរតាមរយៈទេពកោសល្យសិល្បៈ និងទឹកដមសម្លេងច្រៀងយ៉ាងពីរោះផ្អែមបំពេអារម្មណ៍អ្នកស្តាប់។ ម្យ៉ាងទៀត នាងក៏ត្រូវបានទស្សនិកជនសរសើរព្រោះតារាវ័យ ២០ឆ្នាំរូបនេះ អាចច្រៀងចម្រៀងបានគ្រប់ចង្វាក់ហើយបានច្រើនភាសារថែមទៀត។

បើតាមការឲ្យដឹងពីស្រីស្អាត ញឹមសួន សោភាទេពី កាលពីកន្លងទៅនាងបានបញ្ជាក់ថា សម្រាប់ខ្លួននាង គឺអាចច្រៀងចម្រៀងទាំងភាសារខ្មែរ និងបរទេសបានរហូតដល់ ៨ភាសារឯណ្ណោះ។ ចំនួននេះត្រូវបានអ្នកគាំទ្រយល់ថា នាងជាតារាខ្មែរម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ដែលតារាមួយចំនួនទៀតពុំទាន់អាចធ្វើបានទេ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


