ជីវិតកម្សាន្ដ
នាយ ពែកមី បង្ហាញដំណើរការសង់ផ្ទះជូន ព្រឿង សុជាតិ និងអំពាវនាវសប្បុរសជនបន្តជួយ ខណៈខ្វះថវិកាដើម្បីបញ្ចប់
នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ តារាកំប្លែងល្បីឈ្មោះ នាយ ពែកមី បានបង្ហាញដំណើរការនៃការសាងសង់ផ្ទះជូនអតីតអ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ និងជាយោធិនមួយរូប កំពុងបំពេញកាតព្វកិច្ចបម្រើជាតិនោះ បាននិងកំពុងដំណើរការទៅមុខជាបន្តបន្ទាប់ ក្រោមការថវិកាគាំទ្រពីសប្បុរសជន។

តាមរយៈការបង្ហោះសារលើបណ្ដាញសង្គម នាយ ពែកមី បានឱ្យដឹងថា ដំណើរការសាងសង់ផ្ទះសម្រេចបានមួយកម្រិតហើយ ប៉ុន្តែថវិកាសម្រាប់បញ្ចប់គម្រោងនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ លោកបានសរសេរថា “ផ្ទះរបស់ ព្រឿង សុជាតិ ធ្វេីបានប៉ុណ្ណឹងហេីយ ចំណែកថវិកា គឺមិនទាន់គ្រប់ទេ សង្ឃឹមថាបងប្អូននឹងជួយបន្ថែម ដេីម្បីបំពេញក្តីប្រាថ្នារបស់កងទ័ពយេីងម្នាក់នេះផង”។
បើតាមការបញ្ជាក់ ថវិកាដែលប្រមូលបានក្នុងដំណាក់កាលកន្លងមក មានប្រមាណជាង ៧,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈគម្រោងសាងសង់ផ្ទះទាំងមូលត្រូវការថវិកាបន្ថែមមួយចំនួនទៀត ហេតុនេះ នាយ ពែកមី ក៏បានអំពាវនាវដល់ក្រុមហ៊ុនសំណង់ និងសប្បុរសជននានា បន្តចូលរួមគាំទ្រតាមលទ្ធភាព ដើម្បីឱ្យការសាងសង់អាចបញ្ចប់ទៅដោយរលូន។
គួររំលឹកថា កាលពីខែមេសាកន្លងទៅ នាយ ពែកមី បានផ្តួចផ្តើមគម្រោងសាងសង់ផ្ទះជូនលោក ព្រឿង សុជាតិ ដែលជាវីរកងទ័ព និងជាអតីតកីឡាករមួយរូប បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសប្បុរសជនខ្មែរទាំងក្នុង និងក្រៅប្រទេស៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


