Connect with us

ជីវិតកម្សាន្ដ

នាយ ពាក់មី បន្តកម្មវិធីប្រកួតបាល់ទាត់មិត្តភាព “រួមគ្នាផ្ញេីសំឡេងជូនពរលេីកទឹកចិត្តនឹងដឹងគុណវីរកងទ័ព” នៅខេត្តព្រះវិហារ

បានផុស

នៅ

ក្នុងគោលបំណងដឹងគុណនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅបន្ទាត់ព្រំដែលតារាកំប្លែងនាយ ពាក់មី បានប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទ “រួមគ្នាផ្ញេីសំឡេងជូនពរលេីកទឹកចិត្តនឹងដឹងគុណវីរ:កងទ័ពជួរមុខ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ពាក់មី បានប្រាប់ឱ្យដឹងថាសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទ” រួមគ្នាផ្ញេីសំឡេងជូនពរលេីកទឹកចិត្តនឹងដឹងគុណវីរកងទ័ពជួរមុខ “នឹងរៀបចំធ្វើឡើងនាថ្ងៃអាទិត្យទី១១ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ​នៅទីរួមខេត្តព្រះវិហា​រតែម្តង។

តារាកំប្លែងនាយ ពាក់មី បានបញ្ជាក់ថា “ជួបគ្នាឆាប់ៗនេះបងប្អូនកូនក្មួយយក​មាន់​ទាមកជួនកងទ័ពយេីង​ ខ្ញុំជូនអាវផ្ការីកគ្រប់រដូវ១ឈុត​ កម្មវិធីប្រកួតបាល់ទាត់ មិត្តភាពក្រោមប្រធានបទ​ (​រួមគ្នា​ផ្ញេីសំឡេងជូនពរលេីកទឹកចិត្ត​នឹងដឹងគុណចំពោះវិរកងទ័ពជួរមុខ​) ក្រុមតារាផ្ការីកគ្រប់រដូវនឹងក្រុម U13 ផ្ការីកគ្រប់រដូវ​ នឹងទៅជួបបងប្អូនទាំងអស់គ្នាឆាប់ៗនេះ​”។

គួររម្លឹកថាកាលពីកន្លងទៅតារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅ ពាក់មី បានចេញមុខអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋនិងមហាជនខ្មែរទូទាំងប្រទេស ត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដោយកុំជឿតាមការញ៉ោះញុងឱ្យខ្មែឈ្លោះគ្នាឯង​ ពីសំណាក់ក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម