Connect with us

ជីវិតកម្សាន្ដ

នាយ ពាក់មី ៖ ធ្វើការនៅក្នុងស្រុក គឺរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចជាតិ ខណៈបុគ្គលផ្ទាល់ ក៏ទទួលបានប្រយោជន៍ផ្សេងៗពី ប.ស.ស

បានផុស

នៅ

តារាកំប្លែងដ៏មានប្រជាប្រិយ លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី សម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់រោងចក្រ និងក្រុមហ៊ុននានា ដែលផ្តល់ឱកាសការងារធ្វើជូនប្រជាពលរដ្ឋខ្មែរ ពិសេសពលករដែលវិលត្រឡប់ពីប្រទេសថៃ ។

ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យសាធារណជនរួមគ្នាផ្សព្វផ្សាយដំណឹងឱកាសការងារនេះ ដល់អ្នកដែលមានបំណងរកការងារធ្វើ និងរៀនជំនាញផងដែរ ដើម្បីផ្តល់ឱកាសការងារក្នុងស្រុកឱ្យកាន់តែច្រើន ក្នុងន័យដើម្បីរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចជាតិទាំងអស់គ្នា តាមរយៈយុទ្ធនាការ «ខ្មែរជួយរកការងារឱ្យខ្មែរ» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខណៈក៏មានលក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ខែសមរម្យ ពិសេសគឺអត្ថប្រយោជន៍ជាច្រើនទៀតពីរបបបេឡាជាតិសន្តិសុខ(ប.ស.ស) លើការថែទាំសុខភាព របបគ្រោះថ្នាក់ និងប្រាក់ចូលនិវត្តន៍ជាដើម។ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈយុទ្ធនាការ «ខ្មែរជួយរកការងារឱ្យខ្មែរ» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវលក្ខខណ្ឌងាយស្រួល ៣ សម្រាប់អ្នកដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬក្រុមហ៊ុនដែលត្រូវការបុគ្គលិក ឬក៏រៀនជំនាញណាមួយដើម្បីចាប់អាជីព។

បើតាមនាយ ពាក់មី សម្រាប់ពលករដែលទើបត្រឡប់ពីប្រទេសថៃ ដែលមានបំណងចង់រកការងារធ្វើ អាចស្កេនតាមរយៈ QR Code” រកការងារឱ្យខ្មែរ-សម្រាប់អតីតពលករ” ឬអាចទំនាក់ទំនងទៅកាន់ក្រុមការងារក្រសួងបានតាមរយៈលេខ ១២៩៧ ។ ចំណែកឯក្រុមហ៊ុនដែលត្រូវការបុគ្គលិកខ្មែរវិញ អាចស្កេនតាមរយៈ QR Code” ស្វែងរកបុគ្គលិកខ្មែរ” ឬទាក់ទងទៅកាន់លេខ ១២៩៧ ដូចគ្នា។ នាយ ពាក់មី បញ្ជាក់ដែរថា ក្រុមការងារនៃក្រសួងការងារ នឹងដើរតួនាទីជួយសម្របសម្រួលលើការចុះឈ្មោះ និងផ្គូរផ្គងរកការងារដែលត្រូវលក្ខខណ្ឌជូន។

ដោយឡែក មិនថាបងប្អូនពលករដែលមកពីប្រទេសថៃទេ ជាពិសេសយុវជនយុវតីដែលទើបនឹងប្រឡងសញ្ញាបត្រទុតិយភូមិ ហើយមានបំណងចង់ចាប់យកជំនាញវិជ្ជាជីវៈណាមួយ អាចស្វែងរកអាចចុះឈ្មោះចូលរៀនជំនាញ តាមរយៈស្កេន QR Code” ផ្តល់ជំនាញឱ្យខ្មែរ-សម្រាប់រៀនជំនាញ” ឬទំនាក់ទំនងទៅកាន់ក្រុមការងារក្រសួងតាមរយៈលេខ ១២៩៧ ។

នាយ ពាក់មី បន្តថា ការធ្វើការនៅក្នុងស្រុក មិនត្រឹមតែជាការរួមចំណែកក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱ្យពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងស្រុក មានលក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ខែសមរម្យ ពិសេសគឺអត្ថប្រយោជន៍ជាច្រើនទៀតពីរបបបេឡាជាតិសន្តិសុខ(ប.ស.ស) លើការថែទាំសុខភាព របបគ្រោះថ្នាក់ និងប្រាក់ចូលនិវត្តន៍ជាដើម។ សូមស្តាប់វីដេអូលម្អិត៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម