ជីវិតកម្សាន្ដ
កៀកថ្ងៃមង្គល! ពេជ្រ ពិសី និងគូស្នេហ៍ទៅសៀមរាប ដើម្បីថត Pre-Wedding
ក្រោយដឹកដៃគ្នាលរឈុតអាពាហ៍ពិពាហ៍ជាង ១ខែមុន នៅថ្ងៃព្រហស្បតិ៍នេះ កញ្ញា ពេជ្រ ពិសី ដែលសាធារណជនភាគច្រើនស្គាល់ថា អ្នកផលិតមាតិកា និងជាថៅកែស្រីវ័យក្មេងផ្លាសផ្កានោះ បានបង្ហើបខ្លឹមសារមួយទៀតបង្ហាញថា ខ្លួននិងគូដណ្តឹងបាននិងកំពុងថត Pre-Wedding នៅខេត្តសៀមរាប។

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ ពេជ្រ ពិសី បានរៀបរាប់ថា “ធ្លាប់តែទៅសៀមរាបថត Vlog ទៅលើកនេះ ថត Pre-Wedding អារម្មណ៍ខុសគ្នា”។ ខ្លឹមសារនៃសារនេះ ធ្វើឱ្យសាធារណជនដែលជាអ្នកគាំទ្រកញ្ញា បង្ហាញការសាទរជាថ្មី ខណៈកំពុងទទឹងចាំមើលរូបថត Pre-Wedding អ្នកទាំងពីរផងដែរ។
ទោះមិនទាន់បញ្ជាក់លម្អិតពីថ្ងៃមង្គលក៏ដោយ ក្នុងចំណោមមតិអបអរសាទរជាច្រើន មានមតិមួយបានណែនាំឱ្យអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាពរូបនេះ ថតជា Short film ផងដែរ។
ទាក់ទងនឹង Pre-Wedding ដែលមានជា Short film ឬយ៉ាងណានោះ សាមុីខ្លួនក៏តបវិញដោយបញ្ជាក់ឱ្យដឹងដែរថា ខ្លួនបានត្រៀមរួចជាស្រេចសម្រាប់អ្វីដែលអ្នកគាំទ្របានលើកឡើងនេះ។


គួររំលឹកថា ពេជ្រ ពិសី និងគូដណ្តឹង បានសាងមុខរបរមួយរួមគ្នា ដោយបង្កើតផលិតផលម៉ាកមួយបន្ថែមពីលើការផលិតមាតិកាកម្សាន្ត ហើយប្តូរបាននូវភាពជោគជ័យជាជំហានៗក្នុងការខំប្រឹងរបស់អ្នកទាំងពីរ។ ជាក់ស្តែង កន្លងទៅថ្មីៗនេះ អ្នកទាំងពីរ ក៏ទើបតែសម្រេចបំណងប្រាថ្នាធំរបស់ខ្លួន ដោយបានទិញផ្ទះផ្ទាល់ខ្លួន និងរថយន្តក្នុងក្ដីស្រមៃផងដែរ។ ឯជំហានបន្ទាប់ឆាប់ៗនេះ គឺគម្រោងអាពាហ៍ពិពាហ៍របស់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


