ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអ្នកផលិតមាតិកាតាមបណ្តាញសង្គម ផ្សាយអ្វីដែលពិត មិនបង្កចលាចលប៉ះពាល់ដល់សង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកផលិតមាតិកា និងអ្នកមានប្រជាប្រិយភាពនៅក្នុងបណ្តាញទំនាក់ទំសង្គម ផ្សព្វផ្សាយអ្វីឈរលើមូលដ្ឋានការពិត ជៀសវាងនិយាយអ្វីដែលបង្កភាពចលាចល ប៉ះពាល់ដល់សង្គម ជុំវិញបញ្ហាទំនាស់ព្រំដែន។ ការជំរុញនេះ ធ្ចើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងតម្រង់ទិស លើកិច្ចការបូរណភាពដែនដី និងបញ្ហាទំនាស់ព្រំដែន នៅសាលព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់ ហើយក្នុងនោះបណ្តាញសង្គមបានក្លាយជាប្រភពព័ត៌មានដ៏សំខាន់របស់ប្រជាពលរដ្ឋ ជាពិសេស Facebook និង Tiktok គឺជាមូលដ្ឋានសំខាន់នៃការផ្តល់ព័ត៌មាន។ ត្បិត Facebook និង Tiktok សុទ្ធតែជាប្រភពព័ត៌មានដ៏សំខាន់ ប៉ុន្តែវាបានផ្តល់ទាំងផលប្រយោជន៍ និងគុណវិបត្តិ។ ចំពោះផលប្រយោជន៍ វាមានភាពសំម្បូរបែបនៅក្នុងការទទួលព័ត៌មាន, ប្រជាពលរដ្ឋ មានឱកាសទទួលបានព័ត៌មានលឿនរហ័ស ហើយសម្បូរបែប។
ចំណែកគុណវិបត្តិ គឺមានព័ត៌មានដែលមិនសមប្រកប ព័ត៌មានដែលមានចរិកបំពុល បំភ្លៃ បំភ្លើស បំភាន់ ធ្វើឱ្យប្រជាពលរដ្ឋដែលមានចំណេះដឹងនៅមានកម្រិត ឬមិនមានប្រភពព័ត៌មានច្បាស់លាស់ មិនដឹងថាតើប្រភពព័ត៌មាននេះ ពិត ឬមិនពិត។ ជាចំណុចនៃបញ្ហាដែលសង្គមបច្ចុបន្ន កំពុងតែជួបប្រទះ។

លោកបានសង្កត់ធ្ងន់ថា «ប្រជាជនបច្ចុប្បន្ននេះ និន្នាការរបស់គាត់គឺទៅ Facebook និង Tiktok ដើម្បីទទួលបានព័ត៌មាន។ Facebook និង Tiktok លឿន ប៉ុន្តែជាមួយគ្នានេះ ក៏បង្កហានិភ័យទៅឱ្យប្រជាជនដែលជាអ្នកប្រើប្រាស់ ប្រសិនបើអ្នកផលិតមាតិកាទាំងអស់នោះអត់មានសីលធម៌ (បង្កើតនូវព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស ដែលធ្វើឱ្យមានការយល់ច្រឡំ និងមានការគិតខុស ឬសម្រេចចិត្តខុស ឬប្រតិកម្មខុស)»។
បើតាមលោករដ្ឋមន្ត្រី មួយឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌បានពង្រឹងលើការផ្សព្វផ្សាយព័ត៌មាន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីពង្រឹងសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ ៣ចំណុច ទី១. ការទទួលបានសិទ្ធិទទួលបានព័ត៌មាន ២.គុណភាពព័ត៌មាន ៣.សុវត្ថិភាព័ត៌មាន។ លោកបន្តថា គុណភាពព័ត៌មាន និងសុវត្ថិភាព័ត៌មាន គឺជាមូលបទធំ ដែលត្រូវពង្រឹង ព្រោះប្រជាជនត្រូវការចំណេះដឹង ហើយអ្នកផលិតមាតិកាត្រូវគិតតម្រង់ទិសបន្ថែមទៀតពាក់ព័ន្ធកិច្ចការទាំងអស់ ជាពិសេសត្រូវគិតថា ការដែលយើងផ្សាយចេញ ឬការដែលយើងផលិតមាតិកា តើយើងត្រូវធ្វើយ៉ាងមិច ដើម្បីទាក់ទាញការមើលផង និងគោរពក្រមសីលធម៌ផង?
តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីមក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកា តាមបណ្តាញសង្គម ដែលផ្សព្វផ្សាយជុំវិញបញ្ហាព្រំដែន ឈរលើគោលការណ៍ត្រឹមត្រូវ មានប្រភពផ្លូវការច្បាស់លាស់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ជាពិសេស ពេលផលិតមាតិការ ត្រូវគិតឱ្យបានល្អិតល្អន់ជៀសវាងបង្កឱ្យមានភាពចលាចលដល់សង្គម ហើយគួរជ្រើរើសប្រធានបទណា ដែលអាចជួយដល់ប្រជាជនឱ្យពួកគាត់បានយល់កាន់តែច្បាស់។ ជាមួយគ្នានេះ លោកក៏បាន គាំទ្រដល់អ្នកផលិតមាតិកាណា ដែលចង់ចុះទៅតាមបន្ទាត់ព្រំដែនផ្ទាល់ផងដែរ៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


