ជីវិតកម្សាន្ដ
តារាល្បីៗផ្ញើសាររំលែកទុក្ខចំពោះគ្រួសារលោក ឆន សុវណ្ណរាជ
ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំសម្រាប់តារាចម្រៀងលោក ឆន សុណ្ណរាជនិងក្រុមគ្រួសារ ខណៈដែលម្តាយជាទីស្រលាញ់របស់តារាប្រុសរូបនេះបានទទួលមរណភាពកាលពីម្សិលមិញគឺមានមហាជននិងអ្នកសិល្បៈជាច្រើន បានផ្ញើសារចូលរួមសោកស្តាយនិងរំលែកទុក្ខ។

ជាមួយគ្នានេះដែរគេក៏សង្កេតឃើញមានតារាប្រុស -ស្រីល្បីៗដូចជា:កំពូលតារាចម្រៀងលោក ព្រាបសុវត្ថិ ដែលជារៀមច្បងនិងជាអតីតរួមទ្រនំតារាហង្សមាស ,អ្នកនាង សុគន្ធ នីសា ,អ្នកនាង ឱក សុគន្ធកញ្ញា ,អ្នកនាង ចាន់ កែវនិមល និងតារាប្រុសស្រីជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ លោក ឆន សុវណ្ណរាជ បានបង្ហោះរូបថតក្នុងពិធីបុណ្យសពម្ដាយអមដោយសារទៀតថា ”ខ្ញុំបាទ និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយសារម្ដាយជាទីស្រលាញ់របស់ខ្ញុំបានលាចាកលោកទៅកាន់ទីឋានបរមសុខកាលពីយប់មិញ”។

ដូច្នេះខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលបានរៀបចំពិធីបុណ្យសពនៅគេហដ្ឋានដែលមានទីតាំងផ្ទះ លេខ 59E0 ផ្លូវលំលេខ 5ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ម្តាយរបស់តារាចម្រៀងលោក ឆន សុវណ្ណរាជ បានទទួលមរណភាពដោយសារជំងឺ លើសឈាមនិងគាំងបេះដូង៕
ដោយ ៖ ចាន់រ៉ា











-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


