ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ ដឹកដៃ ឈិន ម៉ានិច្ច ហោះទៅក្រៅប្រទេសលើកដំបូង
ទើបតែបញ្ចប់បេសកកម្មជាគណ:កម្មការនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមិនទាន់បានប៉ុន្មានផងស្រាប់តែមានដំណឹងថា តារាចម្រៀងលោក ឆន សុវណ្ណារាជ ដឹកដៃតារាចម្រៀងស្រី ឈិន ម៉ានិច្ច ចេញទៅក្រៅប្រទេសយ៉ាងភ្ញាក់ផ្អើល។

ដំណើរចេញទៅក្រៅប្រទេសពីសំណាក់តារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាវ័យក្មេង ឈិន ម៉ានិ ច្ច បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នា។ បើតាមការបញ្ជាក់ពីលោក ឆន សុវណ្ណារាជ បានឲ្យដឹងថា ការចេញទៅលើនេះគឺ លោក និង ម៉ានិច្ច មានបេសកកម្មច្រៀង-សម្តែងនៅក្នុងកម្មវិធីមួយនាទឹកដីប្រទេសកាណាដា។
តារាចម្រៀងលោក ឆន សុវណ្ណារាជ បញ្ជាក់ថាការចេញទៅនេះ គឺ ប្រើពេល ១ ខែកន្លះ ដើម្បីស្នាក់នៅ និងច្រៀងទីនោះ។ នៅទំព័រហ្វេសប៊ុកលោក ឆន សុវណ្ណារាជ បានឲ្យដឹងដែរថា «បេសកកម្មបន្ទាប់របស់ខ្ញុំ ខ្ញុំបាទ ឆន សុវណ្ណារាជ និងប្អូនស្រីឈិន ម៉ានិច្ច នឹងមានTour Concert នៅប្រទេសកាណាដារយៈពេល មួយខែកន្លះ ចាប់ពីដើមខែតុលា នេះតទៅ ចាំជួបគ្នាណាអ្នកកាណាដា តាមschedule ដែលយើងខ្ញុំបានកំណត់»។


លោក ឆន សុវណ្ណារាជ និយាយទៀតថា «លាមួយរយៈ ពេលសិនហើយកម្ពុជាទឹកដីកំណើតដែនដីសុវណ្ណភូមិ ជួបគ្នាឆាប់ៗនេះប្រទេសកាណាដា»។
សុវណ្ណារាជ បន្ថែមថា «ជំរាបសួរបងប្អូនទាំងអស់គ្នា Show លើកទី១ របស់យើងខ្ញុំនៅ Montreal ប្រទេសកាណាដានៅថ្ងៃទី០៧ ខែតុលា នេះចាំ ជួបគ្នាទាំងអស់គ្នាណា។ យ៉ាង ណាក្នុងដំណើរចេញទៅនេះគេក៏ឃើញមានអ្នកគាំទ្រមួយចំនួនបានទៅជូនដំណើរលោកដល់ព្រលានយន្តហោះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


