ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ ដាក់ចម្រៀងធ្លាប់ល្បីច្រើនឆ្នាំមុនរបស់ខ្លួន ៧បទ ក្នុងបញ្ជីខ្មៅ ឈប់ច្រៀងតែម្តង
តារាចម្រៀងលោក ឆន សុវណ្ណារាជ បានប្រកាសប្រកាសនូវឆន្ទ:របស់ខ្លួនទៅកាន់អ្នកគាំទ្រ ដោយលោកបានប្តេជ្ញាចិត្តឈប់ច្រៀងចម្រៀង ៧បទ ដោយសារមូលហេតុយកតាមលំនាំថៃ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។

ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបស់តារាចម្រៀងល្បីឈ្មោះ លោក ឆន សុវណ្ណារាជ នៅពេលនេះ ក៏កំពុងទទួលបានការគាំទ្រខ្លាំង ពីមហាជនខ្មែរស្របពេលដែលចោរសៀមវង្វេងប្រវត្តិសាស្ត្រកំពុងមានមហិច្ចតាឈ្លានពានចង់បានទឹកដីប្រទេសកម្ពុជាដោយងងើលឥតខ្មាស។
លោក ឆន សុវណ្ណារាជ បានរៀបរាប់ថា “ខ្ញុំបាទ ឆន សុវណ្ណារាជ សូមអភ័យទោសទុកជាមុនទៅដល់ទស្សិកជននិង អ្នកគាំទ្រនូវរាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទដែលខ្ញុំមិនអាចច្រៀងបាន ដូចជា បទ មួយខែដប់ថ្ងៃ, ជួបដេីម្បីបែក, បងដឹង, រឿងនិទានមុនចូលគេង, បទមិនហ៊ានប្រាប់អូនផ្ទាល់មាត់, វេលាទឹកភ្នែក និង បទ សប្បាយចិត្តទេអូន ។
តារាចម្រៀងលោក ឆន សុវណ្ណារាជ បានបញ្ជាក់ហេតុផលដូច្នេះថា “មូលហេតុ ដោយសារបទទាំងនេះជាបទដែលយេីងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន គឺខ្ញុំបាទសុំធ្វេីការពហិការមិនច្រៀងទៀតឡេីយ សូមអរគុណទុកជាមុនសម្រាប់ការយោគយល់”។
តាមរយ: ការសម្រេចចិត្តរបស់លោក ឆន សុវណ្ណារាជ ខាងលើនេះ បានបង្ហាញពីឆន្ទ:ក្នុងស្មារតីខ្មែររួមគ្នាតែមួយប្រឆាំងការឈ្លានពានពីសំណាក់ក្រុមចោរសៀមមកលើប្រទេសកម្ពុជា៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


