ជីវិតកម្សាន្ដ
ឆន សុវណ្ណរាជ តារាចម្រៀងពេញដោយសមត្ថភាពមានមុខស្ទើរគ្រប់កម្មវិធីធំៗ
លោក ឆន សុវណ្ណរាជ តារាចម្រៀងសំឡេងផ្អែមប្រុសជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស ជារឿយៗលោកមិនដែលបាត់មុខពីកម្មវិធីធំៗរបស់ផលិតកម្មហង្សមាសសោះ គឺតែតែងតែលេចមុខជាញឹកញាប់រហូតមក។

លោក ឆន សុវណ្ណរាជ បានឈានជើងចូលវិស័យសិល្បៈនៅឆ្នាំ ២០០៥ ដល់ ឆ្នាំ ២០០៧ ជាមួយផលិតកម្ម U2 ដែលជាបក្សសម្ព័ន្ធជាមួយផលិតកម្ម ចេនឡាប្រាដឺ។ ក្រោមការជ្រកកោនជាមួយផលិតកម្មនោះលោកក៏បានចេញបទចម្រៀងជាលើកដំបូងគឺបទ វេលាទឹកភ្នែក ស្រាប់តែនៅឆ្នាំ ២០០៧ លោកក៏បានលេចមុខនៅក្នុងផលិតហង្សមាសជាមួយបទចម្រៀង នឹកពៅនៅកន្លែងចាស់ ដែលអ្នកគាំទ្រពេញចិត្តជាមួយសំឡេងដ៏ផ្អែមអមជាមួយរូបសម្រស់ដ៏ស្រស់សង្ហាររបស់លោក។



ក្រោយចូលផលិតកម្មហង្សមាស ឆន សុវណ្ណរាជ ហាក់មានសម្ទុះគាំទ្រកាន់តែខ្លាំង ជាមួយបទចម្រៀងជាច្រើនដូចជា ទីក្រុងគ្មានមេឃ អង្វរព្រះ យំប្រាប់មេឃ គង់មានថ្ងៃអូនដឹងខ្លួន ធម្មជាតិស្ងៀមឈឹង និងបទពិរោះៗជាច្រើនទៀត។ ទន្ទឹមនឹងទទួលបានការគាំទ្រលើវិស័យចម្រៀង នៅឆ្នាំ ២០១៧ លោកក៏បានក្លាយទៅជាតួឯកប្រុសនៅក្នុងរឿង សិសិររដូវក្នុងបេះដូង ជាមួយអ្នកនាង សុគន្ធ នីសា ដែលធ្វើឲ្យទស្សនិជនលើកសរសើរមិនដាច់ពីមាត់ពីការសម្ដែងរបស់លោក។


បើនិយាយពីវិស័យចម្រៀងវិញ តារាចម្រៀងសំឡេងផ្អែមរូបនេះក៏បានឆក់ចិត្តអ្នកគាំទ្រជាច្រើនឲ្យអន្លង់អន្លោចទៅតាមបទចម្រៀងនោះផងដែរ។ លើសពីនោះ លោកក៏លេចមុខជាញឹកញាប់នៅក្នុងកម្មវិធីធំៗនៅក្នុងផលិតកម្មហង្សមាសដោយលោកបានក្លាយទៅជាគណៈកម្មាការជាច្រើនដូចជា The Voice Cambodia ៣ រដូវកាល, Cambodia Idols ៤ រដូវកាល, The Voice Kids ១ រដូវកាល, Beat The Best ១ រដូវកាល។

គួររំលឹកថា លោក ឆន សុវណ្ណរាជ ជាកូនទី៣ ក្នុងចំណោមបងប្អូន ៨នាក់ មកពីគ្រួសារក្នុងជីវភាពមធ្យម និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយលោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU) ផងដែរ៕
អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


