ជីវិតកម្សាន្ដ
ភស្តុតាងថ្មី ឆន សុវណ្ណារាជ បញ្ចេញក្រោយមានការយល់ច្រឡំកាន់តែធ្ងន់
ថ្វីត្បិតតារាចម្រៀងលោក ឆន សុវណ្ណារាជ បានចេញមុខបកស្រាយជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាវយល់ច្រឡំមួយចំនួនមកលើរូបលោកហើយក៏ពិតមែន ប៉ុន្តែសន្ទុះនៃឥទ្ធិពលរិះគន់នៅតែមិនទាប់ស្ងប់រលកនេះនៅឡើយទេ។
ផ្ទុយមកវិញ អំឡុងពេលជាមួយគ្នានេះដែរ ស្រាប់តែមានការបញ្ចេញសារភ្ជាប់នឹងកាត់តវីដេអូរបស់លោក ឆន សុវណ្ណារាជ គ្រាដែលបញ្ចេញមតិទៅលើតារាចម្រៀងស្រី ឈីន រតនៈ មកភ្ជាប់ជាមួយសាច់រឿងបេក្ខជន ទុំ សុវត្ថិ ដែលធ្វើឲ្យមហាជនកាន់តែផ្ទុះការយល់ច្រឡំ និងរិះគន់លោកឥតសំចៃមាត់ថែមទៀតផង។

ពាក់ព័ន្ធបញ្ហានេះដែរ នៅយប់ថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០២២គេឃើញលោក ឆន សុវណ្ណារាជ បង្ហោះភ្ជាប់ជាមួយវីដេអូថ្មីគ្រាដែលបញ្ចេញទស្សន:លើតារាច្រៀង ឈីន រតនៈ ដោយបានរៀបរាប់ដូច្នេះថា«នេះជាវីដេអូពិតប្រាកដ ដោយសារតែមានវីដេអូកាត់តធ្វើអោយបងប្អូនមានការយល់ច្រឡំ សូមពុកម៉ែបងប្អូនមើលដោយការពិចារណា ដើម្បីកុំអោយមានការយល់ច្រឡំច្រើនមកលើរូបខ្ញុំបាទ»។

តារាចម្រៀងលោក ឆន សុវណ្ណារាជ បន្តទៀតថា សូមអរគុណដល់ប្អូនស្រី Chann Davyy ដែលផុសវីដេអូមួយនេះហើយក៏សូមទោសផងដែលយកមកផុសបន្តសង្ឃឹមថា យោគយល់ណាសូមអរគុណ។
តាមរយៈនេះក៏មានការចូលទៅខំមិនដោយអ្នកខ្លះបន្តរិះគន់ ឯខ្លះលើកទឹកចិត្តខណ:មានការលើកឡើងដែរថា «ហ៊ឺពូខំជេរឡើង២ថ្ងៃSorryចឹង»។ ជាការឆ្លើយតបតារាចម្រៀង ឆន សុវណ្ណារាជបានតបវិញយ៉ាងខ្លីថា«អ្នកមិនដឹងគ្មានកំហុស»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


