Connect with us

ជីវិតកម្សាន្ដ

កូនប្រុសលោកគ្រូ រស់ សេរី រម្លឹកពីការបូជាសាច់ស្រស់ឈាមស្រស់ដល់ក្បាច់គុនល្បុក្កតោ​

បានផុស

នៅ

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ អូន វណ្ណ​សាក់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​កូនប្រុស​របស់​លោក​ព្រឹទ្ធា​ចារ្យ រស់ សេរី បានធ្វើការ​រម្លឹក​ថា​ លោកគ្រូ រស់ សេរី បាន​លះបង់​ជាច្រើន​ដើម្បី​ក្បាច់គុន​ល្បុក្ក​តោ​ខ្មែរ​។​

ប្រភព​បាន​លើកឡើងថា ​ស្ទើរ​ពាក់កណ្ដាល​ជីវិត​របស់លោក​ព្រឹទ្ធាចារ្យ រស់ សេរី ឈាម​ស្រស់​សាច់​ស្រស់​បាន​បូជា​ដល់​ក្បាច់គុន​ល្បុក្កតោ​​ ទោះបី​នឿយ​ហត់​ឬ​ត្រូវ​ជួប​ឧបសគ្គ​ខ្លះៗ​ក៏​លោក​មិនដែល​បោះបង់​ចោល​វប្បធម៌​ដ៏​ល្អ​មួយ​នេះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន វណ្ណ​សាក់ បាន​បន្តថា ​លោកគ្រូ រស់ សេ រី បាន​បង្ហាត់​បង្រៀន​សិស្ស​ណែនាំ​សិស្ស​ទោះបី​ឈឺ​នៅលើ​គ្រែ​ដើរ​មិន​រួច​ ក៏​ស្រែកប្រាប់​សិស្ស​ដែរ​រហូត​ដល់​ថ្ងៃ​ចូល​ពេទ្យ​។ ​ថ្ងៃ​លា​ក្រុមគ្រួសារ​ លា​ញាតិមិត្ត​ជិត​ឆ្ងាយ​លា​កូនសិស្ស​របស់គាត់​ និង​លា​មាតុភូមិ​កំណើ​ត​ជា​រៀងរហូត​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​។​

លោក​និយាយថា​ ការចាកចេញ​របស់លោកគ្រូ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​របស់​ខ្មែរ​ដែល​គាត់​បាន​លះបង់​ទាំង​សេចក្ដីសុខ​ទាំង​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​តែ​ការអភិរក្ស​និង​បង្ហាត់បង្រៀន​នៅ​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​។​

គួររម្លឹកថា​ ព្រឹទ្ធាចារ្យ រស់ សេរី បានទទួល​មរណ​ភាព​កាលពី​ថ្ងៃទី​១២ ​ខែសីហា ​ឆ្នាំ​២០២១​ក្នុង​ជន្មាយុ៦៦​ឆ្នាំ​ដោយ​រោគាពាធ​។ ​ព្រឹទ្ធាចារ្យ​ជា​ប្រធាន​សាលា​គុន​ល្បុក្កតោ​អង្គរ​មាន​ឫទ្ធិ៍ ខេត្តសៀមរាប និង​ជា​ជំនួ​យ​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម