Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា រ៉េត សារីតា បានតំណែងជា ទូតសុឆន្ទ:របស់ក្រសួងកិច្ចការនារី

បានផុស

នៅ

ភ្នំពេញ៖ ស្របពេលដែលអាជីពសិល្បៈកំពុងបោះជំហានទៅមុខ បវរកញ្ញាចក្រវាលឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ស្រាប់តែមានដំណឹងដ៏រំភើបថា នាងទទួលបានតំណែងមួយនៅក្រសួងកិច្ចការនារី។ នេះចាត់ទុកថាជាមោទនភាពថ្មីមួយទៀតសម្រាប់ រ៉េត សារីតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅលើផេកផ្លូវការ Universe pageant បានប្រកាសកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា៖ “អបអរសាទរដល់កញ្ញា​ រ៉េត​ សារីតា​ បវរកញ្ញាចក្រវាលកម្ពុជា២០២០ក្លាយជាទូតសុឆន្ទ:របស់ក្រសួងកិច្ចការនារី”។

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរ។
តាមរយៈកិច្ចព្រមព្រាងនេះ កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា មានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិសេស តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គមលើស្រ្តី និងក្មេងស្រីក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា “ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ”៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម