ជីវិតកម្សាន្ដ
ភរិយា លោក ស៊ុក សុភា ទម្លាយរឿងពិតនៅពីក្រោយការបែកបាក់ស្នេហា
ភ្នំពេញ: ទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីធ្លាយថា ចំណងស្នេហ៍កូន៥របស់អតីតតារាសម្ដែងលោក ស៊ុក សុភា និងភរិយាបានដើរដល់ផ្លូវបែកបាក់ ក្រោយពីភរិយាប្រកាសលែងលះគ្នាបន្ទាប់រៀបការបានជិត១០ឆ្នាំ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Sarina Lucky L uy ដែលត្រូវជាភរិយាលោក ស៊ុក សុភា បានលើកថា៖ “សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា ឱ្យបានដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធិរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!”។
តួយ៉ាងភ្លាមៗនៃការប្រកាសនេះបានធ្វើឱ្យមិត្តភក្តិ និងអ្នកប្រើបណ្តាញសង្គមជាច្រើនមានចម្ងល់បានសួរនាំគ្រប់គ្នា ខណ:មានខ្លះទៀតយល់ថា មិនមែនជាការពិត។ ប៉ុន្តែជាចម្លើយត្រូវបានអ្នកនាង ហ្សារីណា និយាយថា៖ “ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែងតែជាការពិតរឿង ដូច្នេះខ្ញុំមិនយកមកលែងសើចទេ”។

អ្នកនាង ហ្សារីណា បន្តទៀតថា សុំបកស្រាយថាដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើឱ្យយើងឃើញថា គ្រួសារគេមិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថា យើងខុស យើងជាក្មេង ជាកូនចង់គេមិនឱ្យតម្លៃ ក៏យើងត្រូវតែទទួលថា យើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្សដូចខ្ញុំខុសថាខុស ត្រូវថាត្រូវ មិនខុសមិនឱនក្បាលជាដាច់ខាត”។
អ្នកនាងបញ្ជាក់ដែរថា៖ “បើបងបានប្ដី មិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធឱ្យបានច្បាស់លាស់ផងយើងឱ្យឱកាសទៀតដដែលៗម្ដេចបាន? យើងមិនឱ្យគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ់គ្រួសារគេ តែសុំឱ្យចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ហ្នឹងឱ្យបានច្បាស់លាស់”។
អ្នកនាង ហ្សារីណា បន្ថែមថា៖ “មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះឱបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំឱ្យតែខ្ញុំជួយហើយ មើលរំលង ឬមិនឱ្យតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា”។

សូមជម្រាបថា អតីតតារាសម្តែងមានឈ្មោះល្បីល្បាញក្នុងរឿង ទុំទាវ លោក ស៊ុក សុភា បានរៀបការជាមួយនឹងភរិយាអ្នកនាង ហ្សារីណា ដែលជាអាណិកជនខ្មែរ-រស់នៅអូស្ត្រាលីមានរយ:ពេលជិត១០ឆ្នាំហើយ ខណ:អ្នកទាំងពីរទទួលបានកូន៥នាក់ជាចំណងដៃអាពាហ៍ពិពាហ៍៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


