Connect with us

ជីវិតកម្សាន្ដ

មកស្គាល់តារាភាពយន្តខ្មែរ៤ដួង សម្ដែងក្នុងខ្សែភាពយន្តរឿង “ចៅស្រទបចេក” ៤ជំនាន់​ខុសគ្នាៗ

បានផុស

នៅ

មហាជននិងអ្នកគាំទ្រ​មួយចំនួន​ ច្បាស់​ជា​ធ្លាប់​ទស្សនា​រួចមកហើយ​នូវ​ខ្សែភាពយន្ត​ខ្មែរ​រឿង​ចៅ​ស្រទបចេក​” ​ឬ ​”​ទេវ​វង្ស​កុមារ​”​ ដែល​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ ពី​គ្រប់​មជ្ឈដ្ឋាន​មហាជន​នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ផេ​កចៅ​កម្ពុជា​ បាន​បញ្ជាក់ថា ខ្សែភាពយន្តខ្មែររឿង ចៅស្រទបចេក ” ឬ “ទេវវង្សកុមារ” គឺបានឆ្លងកាត់ការសម្តែង៤ជំនាន់ខុសៗគ្នា ដែលរួមមានទសវត្សរ៍ឆ្នាំ៦០, ទសវត្សរ៍ឆ្នាំ៧០, ទសវត្សរ៍ឆ្នាំ៩០ និងឆ្នាំ២០០៣ ដោយ​ក្នុងនោះ​មាន​តារាភាពយន្ត​ខ្មែរ​៤​ដួង ​ដែល​បាន​សម្ដែង​នៅ ក្នុង​ខ្សែភាពយន្ត​រឿងនេះ​។​

​រឿង​ចៅ​ស្រទបចេក​ឬទេ​វ​វង្ស​កុមារ​ គឺជា​ស្នាដៃ​របស់​កវី យស ងិន ដែល​រឿងនេះ​បាន​និពន្ធ​ឡើង​តាំងពី​ឆ្នាំ​១៨៨៩​ នៃរ​ដ្ជ​កាល​ព្រះបាទ​នរោត្តម​មក​ម្ល៉េះ​។ ​លុះដល់​ឆ្នាំ​១៩៦៤-១៩៦៥​ទើបលោក លី​វ៉ា នៃ​ផលិតកម្ម​ព្រះខ័ន​ពេជ្រ​ភាពយន្ត​ បាន​យក​រឿងនេះ​ មក​ដឹក​នាំ​ថត​ជា​ខ្សែភាពយន្ត​ដែល​សម្ដែង​ដោយ​លោក​យី គី​ឡែ​ន និង​អ្នកស្រី​គីម ណូ​វ៉ា ដែល​កាលនោះ​គីម ណូ​វ៉ា ទើប​តែមាន​អាយុ​១៥​ឆ្នាំ​តែប៉ុណ្ណោះ​។​

​រំលង​មួយ​ទសវត្សរ៍​កន្លងទៅ គឺ​នៅក្នុង​ឆ្នាំ​១៩៧៤​ ទើប​ផលិតកម្ម​កង​ពេជ្រ​ភាពយន្ត​ ដែលមាន​លោក​ ឈា​នុ ជា​ចាងហ្វាង​បាន​ដឹកនាំ​និង​ផលិត​រឿង​ចៅ​ស្រទ​បចេក​នេះ​ ជា​លើក​ទី​២ ដែល​រឿង​ចៅ​ស្រទបចេក​លើក​ទី​ពីរ​នេះ បាន​ចូលរួម​សម្ដែង​ដោយ​លោក​ លឹម សុ​ផន និង​អ្នក​នាថ បូ រ៉ាវី​។​

​ជិត​ពីរ​ទសវត្សរ៍​បាន​កន្លងផុតទៅ ​គឺ​នៅក្នុង​ឆ្នាំ​១៩៩២​ កវី គ​ង្គ ប៊ុន​ឈឿន ក៏បាន​ដឹកនាំ​ថត​ខ្សែ​ភាពយ​ន្ត​រឿង​ចៅ​ស្រទបចេក​នេះ​ឡើង​វិញ​ ជា​លើក​ទី​៣ ដែល​សម្ដែង​ដោយ​លោក យុ​ត្ថា​រ៉ា​ ឆា​នី និង​អ្នកនាង​អម្ពរ​ទេវី ដែ​លជា​ស្រី​ល្បីឈ្មោះ​ផងដែរ​។

​ចំណែកឯ​លើ​ក​ទី​៤​នៅ​អំឡុង​ឆ្នាំ​២០០៣ ​គឺ​រឿង​ចៅ​ស្រទបចេក បាន​រះ​ត្រដែត​ជាថ្មី​ម្ដងទៀត​ក្រោម​ការ ដឹកនាំ​រឿង​ដោយ​លោក ណុប សម្បត្តិ ដែល​រឿងនេះ​ បាន​ចូលរួម​សម្ដែង​ដោយ​តារា​ប្រជាប្រិយ​មាន ឈ្មោះ​បោះ​សំឡេង ​គឺ​លោក​ នួន សុផល និង​អ្នកនាង ដា​ញ់ ម៉ូ​នី​កា ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម