ជីវិតកម្សាន្ដ
ករុណា ពេជ្រ ព្រឺសម្បុរពេលចូលដល់ពហុកីឡាដ្ឋានជាតិមរតកតេជោ
ភ្នំពេញ ៖ មិនត្រឹមតែបង្ហាញអារម្មណ៍រំភើបខ្លាំងទេតារាចម្រៀងថោនលោក ករុណា ពេជ្រ បានថ្លែង ប្រាប់ឲ្យដឹងថា លោកមានអារម្មណ៍ព្រឺសម្បុរខ្លាំងពេលដែលបានទៅដល់ពហុកីឡាដ្ឋានជាតិមរតកតេជោ។

តារាចម្រៀង ករុណា ពេជ្រ បានបញ្ជាក់ថា ជាការពិត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញលោកបានទៅចូលរួមដើម្បីហាត់ត្រៀមច្រៀងសម្ដែងក្នុងពិធីសម្ពោធវិមានកីឡាដ្ឋាននៃពហុកីឡាដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១នេះ។

លោក ករុណា ពេជ្រ បន្តទៀតថា ការដែលលោកឡើងព្រឺសម្បុរនោះគឺដោយសារតែពហុកីឡាដ្ឋានមរតកតេជោពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយពេលទៅឃើញផ្ទាល់គឺមានអារម្មណ៍ថាដូចនៅស្រុកគេអីចឹង។ លោកថា ក្នុងនាមជាខ្មែរម្នាក់គឺពិត ជាមានមោទនភាពណាស់ដែលយើងមានពហុកីឡាដ្ឋានដ៏អស្ចារ្យនៅពេលនេះ។

លោក ករុណា ពេជ្រ បន្ថែមដែរថាស្អាតណាស់រំភើបណាស់វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោសំណង់ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជាអរគុណសន្តិភាព។ ពិតជាអស្ចារ្យមែនបងប្អូនអើយ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកនិយាយទៀតថា នេះគ្រាន់តែជាអារម្មណ៍ពិតមួយ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរជាកូនខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាជាមួយសំណង់ដ៏ធំស្កឹមស្កៃ ដែលជាវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


