ជីវិតកម្សាន្ដ
ករុណា ពេជ្រ សរសើរ វណ្ណដា មានឪពុកចាំសាទរ ខុសប្លែកពីខ្លួន ជោគជ័យគ្មានវត្តមានឪពុកក្បែរ
តារាចម្រៀងរៀមច្បងលោក ករុណា ពេជ្រ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំង ជាមួយការចូលរួមអបអរចំពោះ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ដែលជោគជ័យដ៏អស្ចារ្យក្នុងលោក តំណាងប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធី បិទការប្រកួត កីឡាអូឡាំពិករដូវក្តៅ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ជាមួយគ្នានេះ លោក ករុណា ពេជ្រ បានសរសើរផងដែរទៅលើតារាចម្រៀង លោក វណ្ណដា ខណៈដែលជោគជ័យ តារាវ័យក្មេងរូបនេះនៅមានឪពុកចាំទទួលអបអរសាទរចំពោះកូនប្រុសយ៉ាងមានសេចក្តីសុខ និងរំភើបបំផុត ពោលគឺ ផ្ទុយខ្លួនលោកផ្ទាល់ដែលជោគជ័យបែរជាត្រូវបាត់បង់វត្តមានឪពុកនៅក្បែរទៅវិញ។
លោក ករុណា ពេជ្រ បានរៀបរាប់ខ្លឹមសារអម និងរូបភាពថា «សរសើរប្អូនពេលប្អូនប្រុសជោគជ័យប្អូនមានឪពុកចាំសាទរ ខុសប្លែកពីខ្ញុំ ខ្ញុំ នឹកប៉ា …ប៉ាខ្ញុំតែងតែតស៊ូជំនះពីរឿងមួយចូលរឿងមួយទ្រាំគ្រប់កាលៈទេសៈចំពោះកូនម្នាក់នេះ ប៉ុន្តែពេលកូនជោគជ័យអាចទទួលយកបានបែរជាលែងមានវត្តមានប៉ានៅក្បែរកូន ពាក្យជូនពរប៉ាថ្ងៃចាប់ផ្តើមដំបូងរបស់កូនចូលប្រឡូកក្នុងសង្គមកូនចាំមិនភ្លេច»។

តារាចម្រៀងជើងចាស់រូបនេះ និយាយទៀតថា «អ៉ីចឹងបានថា បងប្អូនបើនៅមានឪពុកម្តាយសូមធ្វើបុណ្យទាន់ខែភ្លឺ»។
លោកបញ្ជាក់ដែរថា នេះគ្រាន់តែជាអារម្មណ៍មួយយូរៗម្តងនៅមានរឿងរ៉ាវណាដូច ឬស្រដៀងជីវិតខ្លួនឯងក៏យកវាមកដាក់ចូលមួយភ្លែតភ្លាមៗរួចក៏សរសេរចេញពីចិត្តក្តុកក្តួលមួយគ្រាតែប៉ុណ្ណោះ។
ករុណ ពេជ្រ លើកឡើងបន្ថែមទៀតថា សង្ឃឹមថាបងប្អូនមិនមានគំនិតថាខ្ញុំតោងព័ត៌មានប្អូនប្រុស Vannda ដើម្បីល្បីផងចុះ ពាក្យល្បីវាលែងមានន័យសម្រាប់ខ្ញុំទៀតហើយមកទល់ពេលនេះ រាល់ថ្ងៃនេះខ្ញុំនៅសល់តែអនុស្សាវរីយ៍កាលខ្ញុំធ្លាប់ល្បីទេ។

គួររម្លឹកថា ឪពុកលោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណភាពក្នុងជន្មាយុ ៧៥ឆ្នាំ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយ ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ លោក ករុណា ពេជ្រ តែងបង្ហាញនូវក្ដីស្រលាញ់ចំពោះលោកឪពុក ពិសេសលោកក៏បានបំពេញតួនាទីជាកូនល្អដោយការមើលថែលោកឪពុកតាំងពីដើម រហូតដល់ពេលដែលលោកត្រូវបាត់បង់ជីវិតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


