ជីវិតកម្សាន្ដ
ករុណា ពេជ្រ ថា ភាពជោគជ័យរបស់ខ្លួន គឺទទួលបានពីរាប់រយលានចំណែកនៃអ្នកគាំទ្រ
តារាចម្រៀងជើងចាស់លោក ករុណា ពេជ្រ ដែលទើបវិលចូលប្រឡូកក្នុងអាជីពចាស់ (សិល្ប:) ជាថ្មីនោះ បានអះអាងថា ភាពជោគជ័យរបស់លោក គឺទទួលបានមកពីការរួមចំណែករបស់អ្នកគាំទ្រនិងមហាជនទាំងអស់គ្នា។

តារាចម្រៀងប្រុសលោក ករុណា ពេជ្រ កាលពីថ្មីៗកន្លងមកបានសម្តែងក្តីរំភើបនិងមានមោទភាពខ្លាំង បន្ទាប់ឃើញសន្ទុះនៃការគាំទ្រជាថ្មីពីសំណាក់មិត្តៗយុវវ័យនិងមហាជន ដោយក្នុងនោះលោកសន្យាថា នឹងនាំបទថ្មីប្លែកៗមនោសញ្ចេតនាកាលពី ១៤ឆ្នាំមុនមកវិញ។ តួយ៉ាង លោកក៏បានចេញបទល្បីកាលពីប៉ុន្មានឆ្នាំមុន «អ្នកកំដរ និង អស់ឱកាស Remake» ដែលជា Versionថ្មី ហើយទទួលបានការគាំទ្រខ្លាំងពីមហាជនផងដែរ។
ស្របពេលដែលសន្ទុះនៃការគាំទ្រនិងទីផ្សារចម្រៀងបានកម្រើកឡើងវិញ លោក ករុណា ពេជ្រ បាននិយាយថា “ឪពុកម្តាយខ្ញុំ បង្កើតខ្ញុំមក បាន៥០ភាគ រាល់កង្វះខ្វះខាតរបស់ខ្ញុំបន្ត គឺត្រូវបានមនុស្សល្អៗជុំវិញខ្លួនរបស់ខ្ញុំជួយបន្ថែម ទើបខ្ញុំមានថ្ងៃនេះ ហើយភាពជោគជ័យរបស់ខ្ញុំគឺទទួលបានមកពីរាប់រយលានចំណែករបស់អ្នកទាំងអស់គ្នា“។
តារាចម្រៀងលោក ករុណា ពេជ្រ បាននិយាយបន្ថែមថា លោកក៏អរគុណរាល់គ្រប់ចំណែកសាធារណជន ដែលគាំទ្ររូបលោកផ្ទាល់។ បន្ទាប់ពីស្ងប់ស្ងាត់បាត់វត្តមានពីវិថីចម្រៀងមួយរយ:ធំតារាចម្រៀងជើងចាស់លោក ករុណា ពេជ្រ បានប្រកាសដល់អ្នកគាំទ្ររបស់ពីការវិលមកវិញជាថ្មីជាមួយរសជាតិថ្មី ដើម្បីបំពេញបំណងនិងបំពេអារម្មណ៍ទស្សនិកជន តាមរយ:បទចម្រៀងចាស់ថ្មីជាដើម៕ អត្ថបទ៖ ចាន់រ៉ា


-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


