ជីវិតកម្សាន្ដ
ករុណា ពេជ្រ សន្យាជាមួយអ្នកគាំទ្រ នឹងនាំបទថ្មីប្លែ កៗមនោសញ្ចេតនាកាលពី ១៤ឆ្នាំ មុនមកវិញ
តារាចម្រៀងប្រុសចាស់វស្សាលោក ករុណា ពេជ្រ បានសម្តែងក្តីរំភើបនិងមានមោទភាពខ្លាំង បន្ទាប់ឃើញសន្ទុះនៃការគាំទ្រជាថ្មីពីសំណាក់មិត្តៗយុវវ័យនិងមហាជន ដោយក្នុងនោះលោកសន្យាថា នឹងនាំបទថ្មីប្លែកៗមនោសញ្ចេតនាកាលពី១៤ឆ្នាំមុនមកវិញ ។

ឆ្លើយតបតាមការសូមណូមពរនិងការស្នើរបស់អ្នកគាំ ទ្រលោក ករុណា ពេជ្រ បានបញ្ជាក់ឲ្យដឹងថាមើលតែមុខអ្នកចម្រៀងទៅបងប្អូន នឹងយល់ដឹងថា អត្ថន័យថាវាឈឺចាប់ Sad ចាញ់នឹងមនុស្សដែលយើងស្រលាញ់ប៉ុណ្ណា…។
តារាចម្រៀងលោក ករុណា ពេជ្រ បានបន្ថែមថាអាមួយទល់មួយមិនទាំងឈ្នះផងសំខាន់ហៅអាមួយទៀត មកបូកបន្ថែមតើមានអ្នកណាម្នាក់អាចស៊ូបាន?។ ករុណា ពេជ្រ នឹងនាំបទថ្មី អារម្មណ៍មនោសញ្ចេតនា កាលពី១៤ឆ្នាំមុនមកវិញហើយ។

លោក ករុណា ពេជ្រ ធ្លាប់បានឲ្យដឹងដែរថា លោកមកសារជាថ្មីលើសនេះមក ដោយការជឿជាក់មករំលឹកអនុស្សាវរីយ៍ កាលពី១៤ឆ្នាំមុនហើយក៏តាមអ្វីដែលជាសមត្ថភាពខ្លួនមាន។ យ៉ាងណាប្រិយមិត្តបានដឹងហើយថា បទអ្នកកំដរអស់ឱកាសច្រៀងដោយតារាចម្រៀង ករុណា ពេជ្រ គឺបានរំលងផុតមានរយ:ពេលយូរឆ្នាំ មកហើយក្រោយពេលដែលម្ចាស់បទរូបនេះបានស្ងប់ស្ងាត់បាត់វត្តមាននៅលើវិថីចម្រៀងមួយរយ:ធំកន្លងទៅនោះ។
ទោះបីយ៉ាងណាកាលពីថ្មីៗនេះ លោក ករុណា ពេជ្រ ក៏បានប្រកាសដល់អ្នកគាំទ្ររបស់ខ្លួនថាលោកនឹងវិលមកវិញជាថ្មីជាមួយរស់ជាតិថ្មីដើម្បីបំពេញបំណងនិងបំពេអារម្មណ៍ទស្សនិកជន។ តួយ៉ាងពេលនេះលោក ករុណា ពេជ្រ បានបន្តចេញបទល្បីកាលពីប៉ុន្មានឆ្នាំមុន «អ្នកកំដរ អស់ឱកាស Remake» ដែលជាVersionថ្មី ទទួលបានការគាំទ្រខ្លាំងពីមហាជន៕ អត្ដបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


