ជីវិតកម្សាន្ដ
ស្រឡាញ់គ្នាជាង១ឆ្នាំ តួឯករឿង “Crash Landing On You” ប្រកាសរៀបការហើយ
ម្សិលមិញនេះ តួឯកទាំងពីរ ក្នុងខ្សែភាពយន្តភាគ “Crash Landing On You” បានប្រកាសពិធីរៀបការរបស់ពួកគេ ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង និងនាំគ្នាជូនពរគូស្នេហ៍នេះឡើងព្រោងព្រាតពេញបណ្ដាញសង្គម។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ តារាសម្តែងប្រុស Hyun Bin និងតារាសម្ដែងស្រី Son Ye Jin បានប្រកាសពិធីអាពាហ៍ពិពាហ៍ នៅលើគណនី Instagram ផ្ទាល់ខ្លួន ក្រោយពេលពួកគេទាក់ទងគ្នាបានជាងមួយឆ្នាំមក។

គូស្នេហ៍តារាមួយគូនេះ ត្រូវបានគេដឹងថា ចាប់ផ្ដើមទំនាក់ទំនងគ្នាជាផ្លូវការ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីពួកគេបានថតភាពយន្តជាមួយគ្នា ក្នុងរឿង “Crash Landing On You” ។ មកទល់នឹងពេលនេះ វាមានរយៈពេលជាង១ឆ្នាំហើយ ដែលអ្នកទាំងពីរបង្ហាញទំនាក់ទំនងជាសាធារណៈ ខណៈកាលបរិច្ឆេទនៃពិធីអាពាហ៍ពិពាហ៍នៅមិនទាន់ កំណត់ជាក់លាក់ទេ។

ទោះយ៉ាងណា ក្រោយ Hyun Bin និង Son Ye Jin បង្ហោះប្រកាសដំណឹងនេះភ្លាម អ្នកគាំទ្ររបស់ពួកគេ សម្ដែងសេចក្ដីត្រេកអរជាខ្លាំង និងនាំគ្នាជូនពរឱ្យពួកគេស្រឡាញ់គ្នាដល់ចាស់កោងខ្នង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រោះហេតុផលស្រដៀងគ្នានេះ តារាកូរ៉េ ៥រូប សម្រេចធ្វើអត្តឃាត បន្សល់តែការសោកស្ដាយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


