ជីវិតកម្សាន្ដ
សួង សាខារ៉ានីត៖ ខ្ញុំលក់សាប៊ូមិនមែនលក់ខ្លួនទេ
តួអង្គស្រីក្នុងខ្សែភាពយន្តរឿង កូនក្រក កញ្ញា សួង សាខារ៉ានីត ហាក់មានអារម្មណ៍មិនសប្បាយចិត្តក្រោយពេលមានបុគ្គលមួយចំនួន សម្លឹងនាងក្នុងបំណងអាក្រក់ ឬអាចនិយាយបានថា ជាការមើលងាយកិត្តិយសថ្លៃថ្នូរ។

បង្ហោះភ្ជាប់រូបភាពចំនួន ៣ សន្លឹកស្ថិតក្នុងសំលៀកបំពាក់រ៉ូបពណ៌ក្រហមសម្ញែងគល់ភ្លៅយ៉ាងស្រឡូនគួរឲ្យគយគន់តារាសម្តែងសាច់សខ្ចីកញ្ញា សួង សា ខារ៉ានីត បានបញ្ជាក់ទៅកាន់ការរិះគន់ពីសំណាក់បុគ្គលមួយចំនួន ដោយសម្តីត្រជាក់ថា អូនលក់សាប៊ូកក់សក់មិនមែនលក់ខ្លួនទេហើយក៏មិនមែនព្រោះសាប៊ូតម្លៃបន្តិចបន្តូចនឹងថតបូជាសាច់ដែលចាស។



កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់បន្ថែមថា មូលហេតុគ្រាន់តែអូនចូលចិត្តសិចស៊ីទាន់នៅស្អាតរៀនគិតល្អៗណា ហើយបើចង់ស្អាតនៅក្មេងជាងវ័យអាចឆាតសួរយោបល់ពីអូនបាន ទោះមិនទិញផលិតផលរបស់អូនមិនជាអ្វី។ ការបញ្ជាក់របស់ រ៉ានីត ខាងលើអាចធ្វើឲ្យអ្នកដែលយល់ខុសលើនាងលែងគិតបំណងអាក្រក់ចំពោះនាងទៀតទៅ។


បើតាមការកត់សម្គាល់តារាសម្តែងរូបស្រស់សម្តីផ្អែម កញ្ញា សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនមើលឃើញថា បច្ចុប្បន្នទោះបីនាងស្ថិតក្នុងវ័យច្រើនបន្តិចហើយក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែទទួលបានការសរសើរថា មានរូបសម្រស់ស្រស់ស្អាតមិនចាញ់មិត្តរួមអាជីពឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ