ជីវិតកម្សាន្ដ
សួង សាខារ៉ានីត ស្នើឱ្យបន្តរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើចំណីអាហារនាំចូលមកពីក្រៅប្រទេស
ក្នុងនាមជាប្រជាពលរដ្ឋនិងអ្នកសិល្ប:សម្តែ ងមួយរូបតារាស្រី សួង សាខារ៉ានីត បានចេញមុខស្នើ រសុំដល់មន្រ្តីពាក់ព័ន្ធគួរតែមានការរឹតបន្តឹង និងត្រួតពិនិត្យឱ្យបានតឹងរ៉ឹងលើចំណីអាហារនាំចូលមកពីប្រទេសគេដែលខូចគុណភាព និងមានសារធាតុគីមីដើម្បីសុខភាពប្រជាពលរដ្ឋ។

ការចេញមុខស្នើរបស់តារាសម្តែងសួងសាខារ៉ានីតពេ លនេះដោយសង្កេតឃើញកន្លងតែងឃើញមានកាលួ ចនាំចូលនូវម្ហូប ចំណី អាហារដែលខូចគុណភាពនិងមានសារធាតុគីមីចូលមកលក់ឲ្យប្រជាពលរដ្ឋក្នុងស្រុ កដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគជាដើម។
សួង សាខារ៉ានីត បានលើកឡើងបែបនេះថាតើនាំចូ លតាមណា ? សំណួរនេះម្នាក់ៗនិងដឹង ចម្លើយអស់ ហើយថាវាយ៉ាងម៉េចសូមឲ្យមានការបន្តដាក់កុងត្រូនិងអ្នកពិនិត្យជំនាញគ្រប់ច្រកមិនថាវាច្រកតូចប៉ុន ណាទេ ជាពិសេសគឺច្រកមកពីវៀតណាមនិងតែម្ដង ហើយបើនៅតែមានម្ហូបអាហារខូចគុណភាពនិងមានគីមីទៀតចូលក្នុងប្រទេសបានទៀត…..។
តារាស្រី សួង សាខារ៉ានីត បាននិយាយបន្តថាអ្វីដែលគួរបារម្ភគឺសុខភាពប្រជាជនអ្នកដែលទិញយកទៅបរិ ភោគ។ ម្យ៉ាងទៀតនាងក៏ស្នើឲ្យមានការរឹតបន្តឹងផងដែរចំពោះអ្នកដែលលួចខុបខិតបណ្តែតបណ្តោយឲ្យឈ្មួញលួចនាំចូលនូវរាល់ទំនិញនិងចំណីអាហារខូច គុណភាពមកលក់ឲ្យប្រជាជនខ្លួនឯង។
សូមជម្រាបជូនថាជារឿយៗប្រមុខរាជរដ្ឋាភិបាលស ម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុ ជាបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពង្រឹងឲ្យបា នហ្មត់ចត់នូវការនាំចូលចំណីអាហារ និងសាច់បង្កកខុសច្បាប់ឬខូចគុណភាពមកកាន់ទីផ្សារកម្ពុជាដើម្បីបង្កើនការប្រកួតប្រជែងដោយស្មើភាពនិងការពារសុ ខភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ