ជីវិតកម្សាន្ដ
សួង សាខារ៉ានីត បារម្ភយុវជនជំនាន់ក្រោយសប្បាយភ្លើតភ្លើននឹងគ្រឿងស្រវឹងភ្លេចខ្លួន
តួសម្ដែងក្នុងរឿង”កូនក្រក” សួង សាខារ៉ានីត បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយ ខ្លាចតែពួកគាត់សប្បាយភ្លើតភ្លើននឹងគ្រឿងស្រវឹងភ្លេចខ្លួន រហូតបង្កឲ្យមានគ្រោះដល់សុខភាព និងបញ្ហាផ្សេងៗ ទៀត។

តារាស្រីសម្តីផ្អែម សួង សាខារ៉ានីត បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នាងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ទៅលើបញ្ហាគ្រឿងស្រវឹង ព្រោះបច្ចុប្បន្នមានយុវជនមួយចំនួនមិនសូវបានយល់ពីផលប៉ះពាល់ នៃការពិសាគ្រឿងស្រវឹងទេ ព្រោះអ្នកខ្លះគិតថា ការបរិភោគគ្រឿងស្រវឹងមិនត្រឹមតែធ្វើឲ្យសប្បាយនោះទេ ពោលគឺថែមទាំងមានការលើកទឹកចិត្តតាមរយៈការដាក់រង្វាន់នៅលើក្រវិលកំប៉ុងទៀតផង។
សួង សាខារ៉ានីត សង្កត់ធ្ងន់ថា “ខ្ញុំសូមស្នើដល់បងប្អូនយើង ព្រមទាំងយុវជនមួយចំនួន កុំឈ្លក់វង្វេងនឹងការពិសាគ្រឿងស្រវឹងខ្លាំងពេក ព្រោះពេលខ្លះគឺវាជះឥទ្ធិពលមិនល្អសម្រាប់ខ្លួនយើង សង្គមជាតិ និងក្រុមគ្រួសារ ដោយសារគ្រឿងស្រវឹង បង្កឲ្យប៉ះពាល់សុខភាព,បង្កើតជាអំពើហិង្សាក្នុងគ្រួសារ និងបញ្ហាធំ គឺបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាដើម”។

រ៉ានីត និយាយទៀតថា នាងមានការខ្វល់ខ្វាយជាខ្លាំងជាមួយប្រជាជន ប្រសិនបើពួកគាត់ហូបត្រឹមលក្ខណៈជួបជុំសប្បាយម្ដងម្កាល ដោយកម្រិតល្មមៗ វាជារឿងធម្មតាទេ ប៉ុន្តែខ្លាចតែលក្ខណៈហូបជ្រុល ឬ រាល់ថ្ងៃ ដើម្បីតាមយករង្វាន់។
នាងបន្តថា សូមកុំឲ្យការសប្បាយដឹកមុខ ព្រោះនៅពេលដែលមានបញ្ហាកើតឡើងគឺមានតែខ្លួនយើងប៉ុណ្ណោះជាអ្នកពិបាកមុនគេ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


