Connect with us

ជីវិតកម្សាន្ដ

អ៊ីវ៉ា បង្ហើបតម្រុយប្រភេទបុរសដែលត្រូវយកធ្វើស្វាមី

បានផុស

នៅ

តារាចម្រៀងស្រីកញ្ញា ឃីន ស្រីនាថហៅ អ៊ីវ៉ា ដូចដែលមហាជនធ្លាប់ហើយថាកាលពីកន្លងទៅ ធ្លាប់មានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីរឿ ងរ៉ាវជីវិតស្នេហាឯកជនរបស់នាង។ប៉ុន្តែជាលទ្ធផ លត្រូវបានសាមីខ្លួនឆ្លើយបដិសេធន៍រឿងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញទោះបីតារាស្រី អ៊ីវ៉ា បានឆ្លើយបដិ សេធន៍រឿងមានស្នេហាក្តីតែថ្មីៗនេះស្រាប់តែនាងបង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងស្រលាញ់ហើយយកធ្វើជាគូរអនាគត់។ អ៊ីវ៉ា បញ្ជាក់ថា បុរសក្នុងក្តីស្រម៉ៃរបស់នាងគឺពុំមែនជាអ្នករកស៊ី ឬអ្នកសិល្ប:ដូចគ្នាហើយរឹតតែពុំមែនជាធ្វើការជាមន្ត្រីរាជការដែរ។

តារាស្រីមានដើមកំណើតពីទឹកដីខេត្តកំពង់ស្ពឺ អ៊ីវ៉ា បានបង្ហើបថាសម្រាប់មនុស្សប្រុសដែលនាងប្រាថ្នារចង់បានជាគូអនាគត់នោះគឺជាបុគ្គលដែលស្ថិតក្នុ ងចំណោមអ្នកពាក់ព័ន្ធនឹងវិស័យកីឡា។ខ្លឹមសារដែ លតារាចម្រៀង អ៊ីវ៉ា បង្ហើបប្រាប់ទៅដល់មហាជននោះនាងបានលើកឡើងថាស្រលាញ់កីឡាប៉ាអោ យធ្វើតារាចម្រៀងជឿអត់ថាអនាគតនឹងបានប្តីជាអ្នកពាក់ព័ន្ធនឹងកីឡា?។

តាមរយ:ការបង្ហើបខាងលើនេះអាចនិយាយបានថាជាតម្រុយមួយដែលតារាចម្រៀងកញ្ញា អ៊ីវ៉ា បង្ហា ញសញ្ញាភ្លើងខៀវសម្រាប់បុរសៗដែលតែងលួចស្រលាញ់និងប្រាថ្នារចង់បាននាងជាគូអនាគត់ពិសេសគឺអ្នកដែលពាក់ព័ន្ធនិងវិស័យកីឡាតែម្តងដែលអាចមានឱកាសច្រើន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម