ជីវិតកម្សាន្ដ
អ៊ីវ៉ា ក្តៅស្លឹកត្រចៀកក្រោយមានអ្នកសួរថា ចាញ់កូនមែន?
តារាចម្រៀងស្រីកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានបញ្ចេញប្រតិកម្មសម្តែងការហួសចិត្តចំពោះបុគ្គលម្នាក់ដែលបានធ្វើការរិះគន់ និងប្រើសំនួរនូវពាក្យសម្តីមិនសមរម្យមកកាន់រូបនាងនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្លូរ។ ទង្វើរនេះត្រូវបាន អ៊ីវ៉ា ចាត់ទុកថា ជារឿងដែលកើតចេញពីចិត្តច្រណែនឈ្នានីស។

ការចេញមុខប្រតិកម្មពីសំណាក់តារាចម្រៀងរបស់ផលិតកម្មសាន់ដេកញ្ញា អ៊ីវ៉ា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមាន ម្ចាស់គណនីសង្គមបានធ្វើការបង្ហោះនូវពាក្យសម្តីមិនសមរម្យដោយការប្រមាថ និងមើលងាយយ៉ាងធ្ងន់មកលើរូបនាងផ្ទាល់។ ករណីនេះបានធ្វើឲ្យមហាជនពិសេសអ្នកដែលគាំទ្រ អ៊ីវ៉ា សម្តែងការមិនពេញចិត្ត និងថែមទាំងចេញមកពន្លះយ៉ាងចាស់ដៃដើម្បីការពារកិត្តិយសរបស់ស្រីស្អាត អ៊ីវ៉ា ផងដែរ។

បើតាមខ្លឹមសារដែលម្ចាស់គណនីរូបនោះបានរិះគន់មកកាន់តារាស្រីកញ្ញា អ៊ីវ៉ា បានលើកឡើងថា «ចុមអាយដលមុខចាស់ម៉េះឡូវ…ចាញ់កូនមែន?»។ ដោយឃើញខ្លឹមសារហាក់មានចេតនាមាក់ងាយដូច្នេះ បានធ្វើឲ្យ អ៊ីវ៉ា ក្តៅស្លឹកត្រចៀកចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗទៅកាន់បុគ្គលរូបនោះ។

កញ្ញា អ៊ីវ៉ា បានបញ្ជាក់ដោយខ្លឹមសារបែបនេះថា ចា៎.. នាងចាស់ហើយ មិនដណ្ដើមបងក្មេងទេ តែតាមនាងដឹង បងហ្នឹងហើយអ្នកចាញ់កូន…ហ៎។ មិនចូលចិត្តអូសរំលងណាព្រោះឃើញមានតែបងទេដែលតាង៉ែនម្នាក់ឯងនោះហើយ Comment នេះបង្ហាញថា បងជាមនុស្សអាក្រក់ ឈ្នានីស ច្រណែននិន្ទាគេ សុំទោសអត់ចេះជេរទេ។

ឃើញដូច្នេះសម្រាប់អ្នកគាំទ្រតារាចម្រៀងកញ្ញា អ៊ីវ៉ា បានបញ្ចេញទស្សន:គាំទ្រការឆ្លើយតប ខណ:ខ្លះបានលើកឡើងថាត្រូវចិត្តតែម្តង លេងចឹងៗខ្លះទៅកុំឲ្យពួកដែលនិយាយបានចិត្តពេក។ រីឯខ្លះទៀតនៅតែសរសើរ និងគាំទ្រថា អ៊ីវ៉ា រក្សាបានរូមសម្ផស្សនៅតែស្អាតហើយក្មេងដដែល៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


