ជីវិតកម្សាន្ដ
សឿ សុធារ៉ា ប្រកាសបែកផ្លូវគ្នាជាមួយ សាពូន មីដាដា
តារាសម្តែងអ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ពេលនេះ គឺ សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា។

យោងតាមខ្លឹមសាររបស់អ្នកនាងសឿ សុធារ៉ា ដែលបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា សឿ សុធារ៉ា ដូច្នេះថា Good bye for 15years a go, and I’ll nevercome back to u។ សូមបងមេត្តារក្សាសម្តីជាកូនប្រុសដើមទ្រូងប្រាំហាត់“ថាប្រគល់កូនៗអូន”ទាំងពីរមកឲ្យអូនមើលថែរក្សា។

ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយអ្នកនាង សឿ សុធារ៉ា បានប្រកាសជាសាធារណៈអំពីចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំរបស់នាង និងលោក សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែកនាពេលនេះ។


គួររម្លឹកថាអ្នកនាង សឿ សុធារ៉ា និងលោក សាពូនមី ដាដា បានសម្រេចដឹកដៃគ្នាចូលរោងការនៅអំឡុងឆ្នាំ ២០០៩ ដែលទទួលបានចំណងដៃកូនស្រីច្បងអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុជាង ៤ ឆ្នាំ។ប៉ុន្តែឥឡូវស្រាប់តែចំណងស្នេហានេះ ត្រូវដើរដល់ផ្លូវបែកបាក់ទាំងភ្ញាក់ផ្អើល៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


