Connect with us

ជីវិតកម្សាន្ដ

ត្រៀមខ្លួនហើយនៅ? ឱក សុគន្ធកញ្ញា ប្រកាសបញ្ចេញបទចង្វាក់ប្រពៃណីអបអរឆ្នាំថ្មី

បានផុស

នៅ

​កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែកៀកចូលមកជិតដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះ នាងបង្ហើប​ថាខ្លួនមានបទចម្រៀងចង្វាក់ប្រពៃណី ដើម្បីអបអរ និងស្វាគមន៍ឆ្នាំថ្មីនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិន​ខុសគ្នា​ពី​អ្នកនាង ឱក សុគន្ធ​កញ្ញា ទេ​ស្រប​ពេល​នេះដែរ គេ​ក៏​កត់សម្គាល់ឃើញ​កំពុងមាន​ការរៀបចំ​ពិធី​ស​ង្ក្រា​ន​ ដើម្បី​អបអរ​ទទួល​ឆ្នាំ​ថ្មី​យ៉ាង​ផុស​ផុល​នៅតាម​បណ្តា​ខេត្ត​ និង​រាជធានី​ជាដើម​។​ យ៉ាងណា​មិញ​អ្នកនាង ឱក សុគ​ន្ធ​កញ្ញា ក៏បាន​លើក​ឡើង​មុននេះ​ថា ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​យើង​កាន់តែ​កៀក​ជិត​ចូលមក​ដល់​ហើយ ពុក​ម៉ែ​បងប្អូន​មា​ន​គម្រោង​ទៅណា​ខ្លះ​ហើយ​?​។​

​តារាចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​បន្តថា​ មានផ្ទះ​ម៉ាក់​ក្មេក​ឲ្យ​ទៅនឹង​គេ​នៅ​?​ អេ​ត​មីន​សួរ​តែ​បម្រាប​ហាម​សួរ​អេ​ត​មីន​វិញ​។​ តែ​យ៉ាងណា​កុំ​ភ្លេច​រង់ចាំ​បទ​ថ្មី ចង្វាក់​ប្រពៃណី​និង​មកដល់​ឆាប់ៗ​នេះ​។​ តាមរយៈការ​បង្ហើប​នេះ​ គេ​ឃើញ​អ្នក​គាំទ្រ​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ​គ្រប់គ្នា​នូវ​បទ​ចម្រៀង​របស់​កញ្ញា​អាច​នឹងមាន​ប៉ុន្មាន​បទ​ក្នុងឆ្នាំនេះ​។​

​ជាការ​ពិតណាស់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ដែល​ឈានចូល​មកដល់​នា​ពាក់កណ្តាល​ខែ​មេសា ​ឆ្នាំ​ ២០២២​ នេះ ​គេ​សង្កេត​ឃើញ​នៅតាម​បណ្តា​ខេត្ត ស្រុក ភូមិ និង​ទី​វត្តអារាម​ឬ​កន្លែង​ទី​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​ បាន​ត្រៀម​រួច​ជា​ស្រេច ​ដើម្បី​ចូលរួម​អបអរ​ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆាប់ៗ​ខាង មុខ​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម