ជីវិតកម្សាន្ដ
ហ៊ឹម ស៊ីវន មានចម្ការទុរេន ផ្ទៃដីទំហំ ជិត ១០០ ហិកតា នៅខេត្តកែប
ថ្មីៗនេះបែកធ្លាយដំណឹងថា តារាចម្រៀងជើងចាស់អ្នកនាង ហ៊ឹម ស៊ីវន គឺជាម្ចាស់ដីចម្ការដ៏ធំមានទំហំរហូតដល់ជិត ១០០ ហិតា ស្ថិតនៅក្នុងទឹកដីនៃខេត្តកែប យ៉ាងភ្ញាក់ផ្អើលខណ:កន្លងមកពុំធ្លាប់មានន ណាដឹងឡើយ។

ជាការពិតអ្នកនាង ហ៊ឹម ស៊ីវន គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈចម្រៀងដែលទទួលបានការគាំទ្រពីមហាជន។ ម្យ៉ាងទៀតគ្រប់បទចម្រៀង និងគ្រប់ពេលដែលអ្នកស្រីបានបង្ហើរសំនៀងយ៉ាងពីរោះក្រអួនក្រអៅតែងទទួលបានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងនិងក្រៅប្រទេស។
ងាកមកចាប់អារម្មណ៍កាលពីថ្មីៗនេះ តារាចម្រៀងស្រីជើងចាស់អ្នកនាង ហ៊ឹម ស៊ីវន បានធ្វើឱ្យមហា ជនកាន់តែមានភ្ញាក់ផ្អើលខ្លាំងក្រោយពីបានដឹងថា ក្រៅពីជោគជ័យមានកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈតារាជើងចាស់រូបនេះ ក៏កំពុងសម្ងំធ្វើអាជីវកម្មចម្ការទុរេនដ៏ធំ ព្រោះថាអ្នកនាង គឺជាម្ចាស់ចម្ការទុរេនប្រមាណជិត ១០០ ហិតាឯណោះនៅឯខេត្តកែប។

យោងតាមវីដេអូនៃកិច្ចសម្ភាសជាមួយផេកសិល្បករកម្ពុជាអ្នកនាង ហ៊ឹម ស៊ីវន បានលើកឡើងថាដីរបស់អ្នកនាងប្រមាណជិត ១០០ ហិតានេះ គឺមិនមានបំណងដាំទុរេនដើម្បីធ្វើអាជីវកម្មនោះទេ គឺដាំដើម្បីការពារដី ព្រោះបើដីធំហើយទុកចោលអញ្ចឹងត្រូវបង់ពន្ធច្រើនតែបើសិនមានដាំដំណាំ គឺមិនមានការបង់ពន្ធច្រើនទេ។


អ្នកនាង ហ៊ឹម ស៊ីវន បន្ថែមទៀតថាគិតមកដល់ពេលនេះ ចម្ការគាត់គឺដាំទុរេនបានប្រមាណ ១០ ឆ្នាំមកហើយ នឹងទើបក៏ទទួលបានផលបន្តបន្ទាប់ប្រហែលជាង ៣ ឆ្នាំហើយរហូតអ្នកនាងសម្រេចបើកអាជីវកម្មលក់ទុរេន និងកំពុងតែមានដំណើរកាកកប់ផងដែរ។ អ្នកនាងអះអាងថា សម្រាប់ទុរេនចម្ការរបស់គាត់ គឺប្រើជីធម្មជាតិសឹងតែ ១០០ ភាគរយតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


