Connect with us

ជីវិតកម្សាន្ដ

BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២

បានផុស

នៅ

BTS ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងកម្មវិធី Billboard Music Awards ។ ពួកគេបានក្លាយជាក្រុម ដែលឈ្នះពានរង្វាន់ជាច្រើន ដោយយកឈ្នះលើកំពូលតារាចម្រៀងស្រីអាមេរិកបីនាក់ គឺ Destiny Child ជាមួយនឹងពានរង្វាន់ចំនួន ១២ ។

BTS តែម្នាក់ឯងបាន​ឈ្នះពានរង្វាន់​ចំនួន ៣ ពី​ការ​តែងតាំង​ចំនួន ៦

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដកស្រង់ចេញពី​គេហទំព័រ billboard.com ថ្ងៃនេះ BTS បានឈ្នះពានរង្វាន់ចំនួន ៣ ពីការតែងតាំង​ចំនួន ៦ ដែលទទួលបាននៅឯកម្មវិធី Billboard Music Awards ឆ្នាំ២០២២។ ពានរង្វាន់ទាំងបី​គឺ​សម្រាប់​ក្រុម Top/Duo Group, Top Song Sales Artist និង Top Selling Song សម្រាប់បទចម្រៀងអន្តរជាតិរបស់ពួកគេ ដែលមានចំណងជើងថា Butter ។ តាមពិត BTS បានទទួលការតែងតាំងចំនួន ៦ ក្នុងពានរង្វាន់ប្រចាំឆ្នាំនេះ។ ប៉ុន្តែ​ពានរង្វាន់ចំនួន ៣ ដែល BTS មិនបានទទួលគឺ Top Billboard Global Artist (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក), Top Billboard Global Song (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក) និង Top Rock Song ។

២ ឆ្នាំនេះជាឆ្នាំទី៣ដែល BTS បាន​ឈ្នះ​ពាន​រង្វាន់ Top/Duo Group នៅ BMA

ចាប់តាំងពី​ឆ្នាំ ២០១៩មក ឆ្នាំនេះ​គឺ​ជា​លើក​ទីបី​ហើយ​ ដែល​ក្រុម​ដែល​មាន RM, V, Jungkook, Jin, Jimin, J-Hope និង Suga បាន​ឈ្នះពានរង្វាន់។ លើកចុងក្រោយ​ដែលពួកគេបានឈ្នះពានរង្វាន់ Top/Duo Group ក្នុងកម្មវិធី Billboard Music Awards គឺនៅឆ្នាំ ២០២១ ។

សម្រាប់​សមិទ្ធផល​នេះ BTS ក៏បានបំបែកកំណត់ត្រារបស់ Destiny Child

ដូចដែលបានរៀបរាប់ខាងលើ ការទទួលបានពានរង្វាន់នៅឆ្នាំនេះ នៅឯ ២០២២ Billboard Music Awards គឺជា​ស្នាដៃ​បំបែក​កំណត់ត្រា​សម្រាប់ BTS ។ ហេតុផលគឺ ពានរង្វាន់ទាំង ៣ ដែល​ទទួល​បាន​នៅ​ថ្ងៃ​នេះ បំពេញ​នូវ​ពានរង្វាន់ចំនួន ១២ ដែលពួកគេ​ទទួល​បាន​ចាប់តាំង​ពីឆ្នាំ ២០១៧ នៅ​ពេល​ដែល​ពួកគេ​បាន​ឈ្នះ​ពានរង្វាន់ Billboard Music Awards ជាលើកដំបូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កន្លងផុតទៅ ៦ ឆ្នាំ ក្មេងប្រុសសម្ដែងក្នុងបទ ”Baby Shark” ក្លាយជាប្រុសសង្ហាទៅហើយ

ចុចអាន៖តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម