ជីវិតកម្សាន្ដ
តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ
ការក្លាយជាបុគ្គលសាធារណៈ គឺពិតជាទាមទារឲ្យមានពហុជំនាញ និងវិជ្ជាជីវៈ ដើម្បីពង្រីកអាជីពក្នុងវិស័យការងារ។ ហេតុផលគឺ សិល្បករកូរ៉េទាំងអស់ តែងតែត្រូវបានបំពាក់ដោយសមត្ថភាពផ្សេងៗពីភ្នាក់ងារ មុនពេលបង្ហាញខ្លួនលើកដំបូង។
ការសម្ដែងក្នុងរឿងភាគ ឬភាពយន្ត ជាសមត្ថភាពមួយដែលមិនមែនមនុស្សគ្រប់រូបអាចធ្វើបាននោះទេ។ យ៉ាងណាមិញ មានតារាស្រី K-Pop មួយចំនួន ដែលមានទេពកោសល្យក្នុងការសម្តែងមិនធម្មតា។
១ Yoona សមាជិក SNSD

ក្រៅពីមានទឹកដមសំឡេងដ៏ពីរោះ និងទឹកមុខដ៏គួរឲ្យទាក់ទាញនោះ Yoona ក៏អាចសម្ដែងបានផងដែរ។ តារាស្រីកើតឆ្នាំ ១៩៩០ រូបនេះ បានដើរតួជាច្រើនចាប់តាំងពីការសម្ដែងដំបូងរបស់នាង ក្នុងឆ្នាំ ២០០៧ ជាមួយនឹងរឿង 9 Ends, 2 Outs ។ សម្រាប់គម្រោងចុងក្រោយនេះ នាង និង Lee Jong Suk នឹងសម្ដែងរឿងមួយមានចំណងជើងថា Big Mouth ដែលគ្រោងនឹងចាក់ផ្សាយនៅខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។
២ Sooyoung សមាជិក SNSD

នៅតែជាតារាជួរមុខនៃក្រុម SNSD ដដែល Sooyoung ដែជាអ្នកច្រៀង និងជាអ្នករាំក្នុងក្រុម ដែលដឹកនាំដោយ Taeyeon ក៏បានដើរតាម Yoona ក្នុងវិស័យសម្ដែងផងដែរ។ គេដឹងថាគូស្នេហ៍តារាសម្ដែង Kyung Ho បានសាកល្បងសម្ដែងជាច្រើន ទាំងតួសម្ដែង និងតួឯក។ ថ្មីៗនេះ Sooyoung បានរួមសម្ដែងជាមួយ Choi Tae Joon ក្នុងរឿងភាគតាមបណ្ដាញមួយ ដែលមានចំណងជើងថា So I Married និង Anti-fan ។ តាមពិតទៅ នាងក៏បានក្លាយជាតួសម្ដែងក្នុងរឿងភាគដ៏ល្បីរបស់ Netflix គឺ Move to Heaven ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ។
៣ IU

តារាចម្រៀងស្រីដែលមានឈ្មោះពេញថា Lee Ji Eun គឺជាអ្នកនិពន្ធលេងភ្លេងដ៏ល្បីរបស់កូរ៉េខាងត្បូង ក្រៅពីអាជីពចម្រៀងដ៏ត្រចះត្រចង់ នាងក៏លេចធ្លោក្នុងពិភពសិល្បៈផងដែរ។ នាងបានសម្តែងរឿងល្បីៗជាច្រើនដូចជារឿង Dream High, Moon Lovers: Scarlet Heart Ryeo និង Hotel Del Luna ។ កាលពីដើមឆ្នាំនេះ ២០២២ នាងក៏ត្រូវបានគេបញ្ជាក់ថា នឹងចូលរួមក្នុងរឿង Money Game ជាមួយ Ryu Jun Yeol, Park Jung Min, Park Hae Joon, និង Bae Sung Woo ។
៤ Hyeri Girl’s Day

Lee Hye Ri គឺជា maknae ឬសមាជិកក្មេងជាងគេនៃក្រុមចម្រៀង Girl’s Day ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១០ ។ ពីរឆ្នាំក្នុងក្រុម Girl’s Day Hyeri បានបង្ហាញខ្លួនជាតួសម្ដែងក្នុងរឿង Tasty Life ជា Jang Mi Hyun ។ នារីម្នាក់នេះ កើតក្នុងឆ្នាំ ១៩៩៤ កាន់តែល្បីខ្លាំងឡើងបន្ទាប់ពីសម្ដែងជាតួរឿង ស៊ុនអ៊ូខុង ក្នុងរឿងព្រេងនិទាន Reply 1988 ក្នុងឆ្នាំ ២០១៥ ។ បន្ទាប់មក នាងបានសម្ដែងក្នុងរឿងភាគជាច្រើនទៀតដូចជារឿង Two Cops, Miss Lee និងថ្មីៗនេះ My Roommate is a Gumiho ។
៥ Suzy អតីត Miss A

Bae Suzy គឺជាអតីតសមាជិកក្រុមចម្រៀងស្រី Miss A រហូតដល់ឆ្នាំ ២០១៧ ។ ក្រៅពីសកម្មភាពជាក្រុម នាងបានព្យាយាមសម្ដែងក្នុងរឿង Dream High ដែលជាចំណងជើងរឿងភាគដំបូងរបស់នាង។ នាងដើរតួជាតួអង្គជាច្រើនដែលដក់ជាប់ក្នុងបេះដូងទស្សនិកជន ដូចជាក្នុងរឿង While You Were Sleeping, Uncontrollably Fond to Start Up។
នាងក៏ធ្លាប់ឈ្នះពានរង្វាន់ផ្សេងៗ ក្នុងអាជីពចម្រៀង និងសម្ដែងផងដែរ ជាពិសេសកាលពីខែកញ្ញា ឆ្នាំ ២០១៦ រូបសំណាកក្រមួនរបស់នាង ត្រូវបានដាក់តាំងបង្ហាញនៅ Madame Tussand Hong Kong ដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


