ជីវិតកម្សាន្ដ
រឿង “ថាំងចេងទៅចម្លងធម៌” ឆ្នាំ២០២២ ត្រូវអ្នកគាំទ្ររិះគន់កប់ៗមាត់
ថ្មីៗនេះ ខ្សែភាពយន្តរឿង “ថាំងចេងទៅចម្លងធម៌” (Journey to the West) ត្រូវបានទស្សនិកជនរិះគន់កប់ៗមាត់ ក្រោយបញ្ចេញ Poster ថតឡើងវិញពីភាពយន្តដើមដែលចាក់ផ្សាយកាលពីឆ្នាំ១៩៨៦។

រឿង “ថាំងចេងទៅចម្លងធម៌” គឺជាភាពយន្តមួយស្ថិតនៅក្នុងដួងចិត្តទស្សនិកជនអាស៊ីជាច្រើន ដូច្នេះការផលិតឡើងវិញ ជាក្ដីរំពឹងរបស់អ្នកគាំទ្រជាយូរមកហើយ។ ប៉ុន្តែបន្ទាប់ពីប្រកាសថត និងផ្សព្វផ្សាយ Poster ជាសាធារណៈ បែរជាត្រូវអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត ខណៈរឿងជំនាន់ថ្មីហាក់ពុំមានអ្វីលេចធ្លោទាល់តែសោះ។

អ្នកនិយមលេងអ៊ីនធឺណិតបានវែកញែកអំពីភាពយន្តស៊េរីថ្មីយ៉ាងក្ដៅគគុក ក្រោមហេតុផលរឿងជំនាន់ ១៩៨៦ ជារឿងដ៏មានគុណភាពមិនថាបច្ចេកទេស ឬតួសម្ដែងឡើយ។ ចំណែកស៊េរីថ្មី ពិបាកទទួលយក ជាពិសេសតួ ស៊ុនអ៊ូខុង តែម្ដង។

មហាជនជាច្រើនបានគ្រវីក្បាល ដោយបង្ហាញពីភាពមិនពេញចិត្តរបស់ខ្លួន នៅពេលឃើញតារាជើងចាស់គ្មានវត្តមានសម្ដែងជាតួឯក ស្របពេលរឿងថ្មីបានប្ដូរតួទាំងអស់ លើកលែងតែតួព្រះយូឡាយមួយប៉ុណ្ណោះ ដែលបន្តនៅសម្ដែងដដែល។ យ៉ាងណាមិញ មហាជនជាច្រើនជឿថា ការលេចមុខរបស់តារាជើងចាស់រូបនេះ ក្នុងភាពយន្តដែលមិនសូវមានគុណភាព ក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកផងដែរ។


ដោយឡែកចំពោះតួ ថាំងចេង ត្រូវទស្សនិកជនជាច្រើនបានបញ្ចេញមតិថា លោកហាក់ក្មេងពេក គ្មានភាពចាស់ទុំគ្រប់គ្រាន់ ឯតួ អ៊ូខុង វិញមិនមានជំនាញក្បាច់គុន គួរឱ្យចាប់អារម្មណ៍នោះទេ។



មកទល់នឹងពេលនេះ ភាពយន្តភាគថ្មី “ថាំងចេងទៅចម្លងធម៌” នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន ប៉ុន្តែមិនសូវទទួលបានការគាំទ្រច្រើននោះទេ។ ជាពិសេសនៅក្នុងបេះដូងអ្នកគាំទ្រ “ថាំងចេងទៅចម្លងធម៌” ឆ្នាំ១៩៨៦៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផ្ទុះរឿងអាស្រូវ ឈិនឡុង ជាមួយកូនស្រី
ចុចអាន៖ ទ្រព្យចាយមិនខ្វះ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


