Connect with us

ជីវិតកម្សាន្ដ

អ្នកដឹកនាំរឿងគំនូរជីវចល «ណាចា» ក្លាយជាបុគ្គលរកចំណូលច្រើនហួសស្មាន ក្នុងប្រទេស ចិន

បានផុស

នៅ

លោក Yu Yang អ្នកដឹកនាំរឿងប្រភេទ Animation ដែលស្គាល់ដោយឈ្មោះឆាករបស់គាត់ថាជា Jiaozi​ បានក្លាយជាអ្នកដឹកនាំរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ដោយបានវ៉ាដាច់អ្នកដឹកនាំល្បីៗផ្សេងទៀតដូចជា Zhang Yimou និង Chen Kaige។

យោងតាមស្ថិតិពីកំណែអាជីពរបស់ Yu Yang គិតត្រឹមម៉ោង ៨:០០ ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ប្រាក់ចំណូលសរុបរបស់ Box Office នៃខ្សែភាពយន្តចំនួនពីរដែលដឹកនាំដោយ រូកលោក រួមមាន ណាចាវគ្គ១ (Ne Zha 1) ផលិតឆ្នាំ ២០១៩ និង ណាចាវគ្គ២ (Ne Zha 2) ផលិតឆ្នាំ ២០២៥ លើសពី ១៥.៧៥៣ ពាន់លានយន់ (ស្មើនឹងជាង ២២ពាន់លានដុល្លារ)។

សមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍នេះបានធ្វើឲ្យអ្នកដឹកនាំរឿងប្រភេទ Animation ទទួលបានតំណែងកំពូលក្នុងចំណាត់ថ្នាក់អ្នកដឹកនាំដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងទីផ្សារភាពយន្ត ។

កើតនៅក្នុងឆ្នាំ ១៩៨០ នៅទីក្រុង Luzhou ខេត្ត Sichuan មានមនុស្សតិចណាស់ដែលដឹងថា មុនពេលក្លាយជានាយកគំនូរជីវចលពាន់លានដុល្លារ Yu Yang បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឱសថពីសាកលវិទ្យាល័យ Sichuan ។ ទោះយ៉ាងណាក៏ដោយ គាត់មានចំណង់ខ្លាំងចំពោះគំនូរជីវចល 3D ។

បន្ទាប់ពីបញ្ចប់ការសិក្សា Yu Yang​ មិនបានបន្តអាជីពពេទ្យទេ ប៉ុន្តែបានចូលបម្រើការងារនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលមានឯកទេសខាងគំនូរជីវចល 3D ដែលគាត់បានពង្រីកការយល់ដឹងបន្ដែមទៀត ទើបមានឱកាសទទួលបានចំណេះដឹងថ្មីៗ និងមនុស្សជួយបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដឹកនាំទទួលបានចំណូលខ្ពស់រូបនេះបាន​ចែករំលែក​ថា «មនុស្ស​មាន​ការ​រើសអើង​ជា​ច្រើន​ចំពោះ​ខ្ញុំ ពួកគេ​គិត​ថា​ខ្ញុំ​កំពុង​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​ការ​បោះបង់​តំណែង​ដ៏​ល្អ​បែប​នេះ ​គឺ​ជា​ការ​សម្រេច​ចិត្ត​ខុស»។ នៅពេលនោះ គ្មាននរណាម្នាក់ជឿលើការសម្រេចចិត្តរបស់លោកនោះទេ គ្រប់គ្នាគិតថាវាជាការបំភាន់ដ៏ឆោតល្ងង់របស់គាត់។ ឪពុករបស់គាត់ក៏មិនគាំទ្រចំណង់ចំណូលចិត្តមិនសមរម្យរបស់កូនប្រុសដែរ។ ជាសំណាងល្អ គាត់បានទទួលការគាំទ្រដោយគ្មានលក្ខខណ្ឌពីម្តាយ។ ម្ដាយគាត់មិន​បាន​បន្ទោស​កូន​ទេ ហើយ​ថែម​ទាំង​បញ្ចុះបញ្ចូល​ប្តី​ឲ្យជឿ​លើ​ការ​សម្រេច​ចិត្ត​របស់​កូនប្រុសថែមទៀត​ផង។

យ៉ាងណាក៏ដោយ Yu Yang ស្រាប់តែសម្រេចចិត្តលាឈប់ពីការងារ ហើយកំណត់គោលដៅថ្មីសម្រាប់ខ្លួនគាត់។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យគ្រួសារមានការខកចិត្តជាខ្លាំង។ អស់​រយៈពេល​ជិត​៤​ឆ្នាំ​ក្រោយ​មក លោកគ្មាន​ប្រភព​ចំណូល​ឡើយ។ ជីវិតប្រចាំថ្ងៃវិលជុំវិញបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទឹក។

បន្ទាប់ពីឪពុកទទួលមរណភាព ម្តាយរបស់គាត់បានប្រើប្រាស់ប្រាក់សោធនប្រចាំខែ ដើម្បីជួយកូនប្រុសនូវការចំណាយលើការរស់នៅ។ ការ​គាំទ្រ​របស់​ម្តាយបានធ្វើឲ្យលោកមានអារម្មណ៍។ គាត់យល់ថា នៅពេលដែលគាត់ចាប់ផ្តើមនៅលើផ្លូវនេះយ៉ាងហោចណាស់ ៣ ទៅ ៥ ឆ្នាំគាត់នឹងគ្មានប្រាក់ចំណូល ហើយបន្ទុកសេដ្ឋកិច្ចនឹងធ្លាក់ទៅលើសាច់ញាតិរបស់គាត់។ នោះបានធ្វើឲ្យលោកកាន់តែតាំងចិត្តក្នុងការអះអាងខ្លួនឯងក្នុងវិស័យគំនូរជីវចល។

ដោយសារតែការតស៊ូនិងចិត្តអំណត់ ក្នុងឆ្នាំ ២០០៩ ភាពយន្តគំនូរជីវចលខ្លីរយៈពេល ១៦ នាទីរបស់ Yu Yang ត្រូវបានចេញផ្សាយ ដោយបានឈ្នះពានរង្វាន់ជាង ៣០ នៅក្នុងប្រទេសចិន និងអន្តរជាតិ។ ក្នុងឆ្នាំ ២០១៩ ភាពយន្ត ណាចាវគ្គ១ ត្រូវបានចេញផ្សាយ ដោយរកចំណូលបានជាង ៥ ពាន់លានយន់ និងក្លាយជាភាពយន្តគំនូរជីវចលជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រភាពយន្តចិន។

បន្ទាប់ពីជោគជ័យនោះវគ្គ២ ដែលបានចេញផ្សាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ បានបន្តវាយលុកនិងបង្កើតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់។ ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃនៃការចេញផ្សាយ ណាចាវគ្គ២ បានវ៉ាដាច់កំណត់ត្រា Box Office នៅក្នុងទីផ្សារតែមួយនៃភាពយន្ត Star Wars: The Force Awakens នៅអាមេរិកខាងជើង ដោយបញ្ជាក់ពីទីតាំងនៃគំនូរជីវចលចិននៅលើផែនទីភាពយន្តពិភពលោក។

ដោយឡែក Maoyan ដែលជាគេហទំព័រត្រួតពិនិត្យទីផ្សារភាពយន្ត ព្យាករណ៍ថា ប្រាក់ចំណូលចុងក្រោយរបស់ខ្សែភាពយន្តនេះនឹងឈានដល់ ១៦ ពាន់លានយន់ (២.២ ពាន់លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលប្រាក់ចំណូលពីក្រៅប្រទេស)។ ចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ខ្សែភាពយន្តបានចាប់ផ្តើមដាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ កាណាដា វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតស្វាមី ប្រឈមមុខនឹងបំណុល ១៣៧លានដុល្លារ ក្រោយសាន់ឆាយទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម