ជីវិតកម្សាន្ដ
ទ្រព្យចាយមិនខ្វះ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត
ទ្រព្យសកម្មសរុបរបស់ ទិនហ្វី (Stephen Chow ) រហូតមកដល់បច្ចុប្បន្នបានឡើងដល់ ៣៥លានដុល្លារអាមេរិក ក្នុងវ័យ ៥៩ឆ្នាំ។ ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ពិតមែន ប៉ុន្តែ ទិនហ្វី បែរជាប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត និងរិះថាំខ្លាំងលើការចំណាយផ្ទាល់ខ្លួនផ្សេងៗ។

ជាមួយនឹងអាជីពដ៏ជោគជ័យ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក ទិនហ្វី បានកាន់កាប់កំណត់ត្រាជាច្រើន។ មិនតែប៉ុណ្ណោះលោកបានបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនកាលពីឆ្នាំ ១៩៨៩ ដោយចាប់ផ្តើមផលិត និងដឹកនាំភាពយន្តដោយផ្ទាល់តែម្ដង។
ទិនហ្វី មិនត្រឹមតែជោគជ័យលើអាជីពក្នុងវិស័យសិល្បៈនោះទេ លោកក៏មានអាជីវកម្មផ្សេងទៀតផងដែរ។ លោកជាវិនិយោគិនអចលនទ្រព្យ មូលបត្រ អាជីវកម្មហ្គេមអនឡាញ និងភោជនីយដ្ឋាន។ល។ ក្រៅពីជាប់ឈ្មោះជាស្ដេចកំប្លែង តារាប្រុសរូបនេះ ក៏ទទួលបានងារជា “ស្តេចអចលនទ្រព្យ” ផងដែរ។

ប៉ុន្តែបើងាកទៅជីវិតឯកជនវិញ តារាវ័យ ៥៩ឆ្នាំរូបនេះ មានរបៀបរស់នៅសាមញ្ញណាស់ អាចនិយាយបានថាលោកជាមនុស្ស «សន្សំសំចៃ» ឬរិះថាំ ក៏ថាបាន។
លោកមិនមានរថយន្តទំនើបច្រើនទេ។ លោកមានឡានទំនើបតែមួយគ្រឿងគត់ គឺរថយន្តទំនើបពណ៌ក្រហមតម្លៃជាង ២៦ម៉ឺនដុល្លាអាមេរិក។ ប៉ុន្តែជាញឹកញាប់គេប្រទះឃើញ ទិនហ្វី ជិះកង់ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត។ ជួនកាលគេឃើញលោកជិះតាក់ស៊ីបញ្ចុះតម្លៃទៀតផង។

មិនតែប៉ុណ្ណោះ លោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដើម្បីសន្សំប្រាក់ លោកតែងតែញ៉ាំអាហារនៅផ្ទះ ដែលជាស្នាដៃម្តាយរបស់លោក។ ជាងនេះទៅទៀត បើមានឱកាសចេញទៅញ៉ាំអាហារខាងក្រៅ លោកមិនស្ទាក់ស្ទើរទេក្នុងការខ្ចប់អាហាររបស់ដែលសល់ ត្រឡប់មកផ្ទះវិញ។




ថ្វីត្បិត ស្ដេចកំប្លែងរូបនេះ និយមសន្សំសំចៃរឿងចំណាយផ្ទាល់ខ្លួនពិតមែន ប៉ុន្តែលោកសកម្មនឹងកម្មវិធីសប្បុរសធម៌ខ្លាំងណាស់។ លោកធ្លាប់បរិច្ចាគខួរឆ្អឹងផ្ទាល់ខ្លួន ដើម្បីជួយអ្នកជំងឺមហារីក ហើយក៏ធ្លាប់បរិច្ចាគប្រាក់រាប់សិបលានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយរលកយក្សស៊ូណាមិជាដើម។
ស្តេចកំប្លែង ទិនហ្វី ជាម្ចាស់ទ្រព្យសម្បត្តិមហាសាលពិតមែន ប៉ុន្តែលោករស់នៅក្នុងជីវិតយ៉ាងសាមញ្ញ និងសន្សំសំចៃបំផុត។ អាចនិយាយបានថា លោកគឺជាតារាគំរូមួយរូបដែលគ្រប់គ្នាគួររៀនពីភាពសាមញ្ញរបស់លោក៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផ្ទុះរឿងអាស្រូវ ឈិនឡុង ជាមួយកូនស្រី
ចុចអាន៖ “Kung Fu Hustle” វគ្គ២ ត្រៀមបង្ហាញវត្តមានឆាប់ៗ ក្រោយវគ្គ១ បញ្ចាំងចប់ជិត ២០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


